(ប៉ៃលិន)៖ បុរសម្នាក់បានរងរបួសដាច់ជើងម្ខាង បន្ទាប់ពីរូបគេទៅឃ្វាលគោ នៅក្បែរជើងភ្នំហើយដើជាន់មីន ដែលកប់នៅក្នុងដីបន្សល់ទុក តាំងពីសម័យសង្គ្រាម បណ្ដាលអោយផ្ទុះឡើងកក្រើកដី។

ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១២:៤០នាទី ស្ថិតនៅចំណុចភ្នំរាំង ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលា ក្រៅខេត្តប៉ៃលិន។ ជនរងគ្រោះមានឈ្មោះ ផុន ភួន ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅក្នុងស្រុកភូមិកើតហេតុខាងលើ បានរងរបួសដាច់ជើងខាងឆ្វេងត្រឹមស្មងជើង។

ប្រភពព័ត៏មានពីមន្ត្រីនគរបាលមូលដ្ឋានឈ្មោះវ៉ន វាសនា បានអោយដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានដើរឃ្វាលគោនៅចំណុច ភ្នំរាំងរួចក៏បានជាន់មីន បណ្តាលអោយផ្ទុះឡើងរងបួសដាច់ជើងតែម្ដង។ ក្រោយកើតហេតុអ្នកភូមិ និងសមត្ថកិច្ចបាននាំគ្នាជួយសង្គ្រោះយក រថយន្តដឹកជនរងគ្រោះយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី