CamNews

ដល់ក! បញ្ជូនមេក្លោងជួញដូរគ្រឿងញៀនជនជាតិចិន២នាក់ ជាមួយថ្នាំញៀនជិត៥០គីឡូ ទៅតុលាការ

(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជូនមេក្លោងជនជាតិទៅតុលាការ ក្រោយបង្ក្រាប និងចាប់ខ្លួនបានកាលពីប៉ុន្មានថ្ងៃមុននេះ នៅខណ្ឌទួលគោក ដោយធ្វើការរឹបអូសបានថ្នាំញៀន ជិត៥០គីឡក្រាម។

លោកឧត្តមសេនីយ៍ទោ សាន្ត សុទ្ធី អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា «នៅព្រឹកនេះ យើងបានបញ្ជូនជនសង្ស័យម្នាក់ និងម្នាក់ទៀត នឹងបញ្ជូនទៅថ្ងៃ ក្រោយបញ្ចប់នីតិវិធី ជាមួយថ្នាំញៀនជាង៤៨គីឡូក្រាម»។

លោកឧត្តមសេនីយ៍បានបន្តថា «ឆ្លើយតបបតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងផែនការយទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក៏ដូចផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការចង្អុលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៏ឯក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន លោកឧត្តមសេនឋិយ៏ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក សៀង សុខ ខ្ញុំ និងលោកវរសេនីយ៏ទោ គឹម តូប្រធានការិយាល័យក៥ បានដឹកនាំកម្លាំងជំនាញបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី​​ ជួញដូរគ្រឿងញៀនមួយ ករណីដ៏ធំជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេញយើងបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ជាជនជាតិចិន រួមជាមួយវត្ថុតាងគ្រឿងញៀន និងសារធាតុផ្សំកែច្នៃគ្រឿងញៀនសរុប 48,202,88 ក្រាមស្មើជាង៤៨គីឡូក្រាម នៅខណ្ឌទួលគោក»។

នៅពេលនេះ ជនសង្ស័យដែលត្រូវបញ្ជូនដល់តុលាការនោះ ស្ថិតក្រោមការសួរនាំពី ព្រះរាជអាជ្ញារង លោកស្រី សឺុ វណ្ណី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី