ភ្នំពេញ៖ អ្នកផលិតកម្មវិធីនៅស្ថានីយទូរទស្សន៍ CTN និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងនាយពែកមី លោកតាវិកទ័រ និងនាយពែកមី បានចេញមុខស្របគ្នាសម្តែងការសុំទោស និងសោកស្តាយ ចំពោះកាយវិការ នៃការសម្តែងរបស់ ក្រុមខ្លួន នាំឲ្យប៉ះពាល់ដល់ជនពិការនៅកម្ពុជានោះ។

ការចេញមុខបកស្រាយ និងសុំទោសរបស់លោកតាវិកទ័រ និងនាយពែកមី បានធ្វើឡើងបន្ទាប់អគ្គលេខាធិការក្រុម ប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ព្រមទាំងក្រុមអង្គការធ្វើការលើពិការភាពជាច្រើនទៀត បានប្រតិ កម្មទៅនឹងក្រុមកំប្លែងនាយពែកមី ដែលបានសម្តែងកាយវិការនាំឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរបស់ជនពិការ។

ឆ្លើយតបការប្រតិកម្មខាងលើនេះ លោក សុវណ្ណ រិទ្ធី ហៅលោកតាវិកទ័រ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ថា ក្នុងឈុតឆាកសម្តែងកន្លែង នាយសាក់ស៊ី ដើរតួរមួលដៃរមួលជើង ដូចជាជនពិការនោះ តាមពិតទៅដើរតួសម្តែងជាជនមានជំងឺខ្មោចចូល មិនមែនជាជនពិការឡើយ។

លោកតា វិកទ័រ បានថ្លែងថា «ខ្ញុំសុំធ្វើការអធ្យាស្រ័យ អភ័យទោស និងសោកស្តាយយ៉ាងខ្លាំង យើងអត់មានចេត នាសម្តែងនាំឲ្យមានការបន្ទោសបង្អាប់ដល់បងប្អូនជនពិការនោះទេ»។

នាយពែកមី ក៏មិនខុសពីលោកតា វិកទ័រ ដែរ លោកបានសម្តែងការសុំទោសដល់ជនពិការទាំងអស់ប្រសិន បើការ សម្តែងរបស់ក្រុមលោកប៉ះពាល់ដល់អារម្មណ៍របស់ជនពិការ គឺលោកគ្មានចេតនានោះឡើយ។

នាយពែកមី បានបញ្ជាក់ថា «សូមទោសទានអ្ហើយ ក្រុមកំប្លែងខ្ញុំបាទអត់មានចេតនាអី ដើម្បីមើលងាយ សើចចំអក ឲ្យជនពិការនោះទេទានអ្ហើយ»។

ទោះបីជាយ៉ាងណាទាំងលោកតា វិកទ័រ និងនាយពែកមី បានបញ្ជាក់ដូចគ្នាថា កន្លងមកក្រុមកំប្លែងរបស់ខ្លួនតែងតែ សម្តែងនូវការអប់រំ និងលើកកម្ពស់សិទ្ធិ និងការរស់នៅរបស់ជនពិការជាច្រើន ដូចជារឿង «មើលសមត្ថភាពជនពិ ការ ជាជាងមើលពិការភាព», «ពិការមែនតែខ្លាំង» និងរឿង «កុំរើសអើងជនពិការ»...៕

<object width="515" height="442" data="http://www.youtube.com/v/hw-BqNg3C48&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/hw-BqNg3C48&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល