កាលពីថ្ងៃចន្ទ ប្រទេសចិន បានចុះក្នុងបញ្ជីខ្មៅនូវមន្រ្ដីសហភាពអឺរ៉ុប ១០ រូប និងអង្គភាពចំនួន ៤ ដើម្បីសងសឹកចំពោះ កញ្ចប់ទណ្ឌកម្មរបស់ទីក្រុងព្រុចសែលលើមន្រ្ដីចិន ពីបទសង្ស័យរំលោភសិទ្ធិមនុស្ស នៅតំបន់ប៉ែកខាងលិចនៃទីក្រុងស៊ីនជាំង ។

រដ្ឋាភិបាលចិន បានដាក់ទណ្ឌកម្មចំពោះលោក Reinhard Bütikofer ប្រធានគណៈប្រតិភូទទួលបន្ទុកទំនាក់ទំនងជាមួយចិនរបស់សភាអឺរ៉ុប និងអ្នកស្រី Michael Gahler ប្រធាននៃក្រុមសម្ព័ន្ធមិត្ដសភាអឺរ៉ុប-តៃវ៉ាន់ ព្រមទាំងសមាជិកសភាអឺរ៉ុបមួយចំនួនទៀត ដែលបានចូលជាសមាជិកសភាសហភាពអឺរ៉ុបដូចជា អាឡឺម៉ុង បែលហ្ស៊ិក លីទុយអានី និងហូល្លង់ ។ បញ្ញាវន្ដអាឡឺម៉ុង លោក Adrian Zenz អ្នកស្រាវជ្រាវប្រឆាំងនឹងចិន ដែលមិនមានឈ្មោះបោះសម្លេងម្នាក់ រួមទាំងទីប្រឹក្សាប៉ុន្មាននាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងនឹងចិន ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មផងដែរ ។

បណ្ដាអគ្គរដ្ឋទូតសហភាពអឺរ៉ុប កាលពីថ្ងៃពុធសប្ដាហ៍មុន បានដាក់ទណ្ឌកម្ម មន្រ្ដីចិនចំនួន ៤ រូប និងអង្គភាពចំនួន ១ ពីបទរំលោភសិទ្ធិមនុស្ស ដោយមានគោលដៅទៅលើជនជាតិភាគតិចមូស្លីម Uyghur ។ ការរំលោភបំពានទាំងនោះ ត្រូវបានចាត់ទុកជា បទល្មើសប្រល័យពូជសាសន៍ ដោយសហរដ្ឋអាមេរិក កាណាដា និងហូល្លង់ ។

យោងតាមក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន សមាជិកនៃសភាអឺរ៉ុប ស្ថិតនៅក្នុងចំណោមក្រុមមនុស្ស ដែលបង្កទុក្ខទោសធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រទេសចិន និងផ្សាយពាក្យមុសា និងព័ត៌មានមិនពិត ប្រកបដោយគំនិតព្យាបាទ។ ក្រសួងខាងលើ បាននិយាយថា បុគ្គល ដែលបានលើកឡើងខាងលើ និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានហាមឃាត់មិនអោយចូលចិនដីគោក ទីក្រុងហុងកុង និងទីក្រុងម៉ាកាវនោះទេ ។ ក្រុមហ៊ុន និងស្ថាប័ន ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលទាំងនេះ ក៏ត្រូវបានដាក់កំហិតចំពោះការធ្វើអាជីវកម្មជាមួយប្រទេសចិនផងដែរ ។

អង្គភាពទាំងឡាយដូចជា គណៈកម្មាធិការសន្ដិសុខ និងនយោបាយនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប អនុគណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សនៃសភាអឺរ៉ុប វិទ្យាស្ថានសិក្សាចិន Mercator នៅអាឡឺម៉ង់ និងសម្ព័ន្ធនៃមូលនិធិប្រជាធិបតេយ្យ ក្នុងប្រទេសដាណឺម៉ាក ក៏ត្រូវបានដាក់ទណ្ឌកម្ម ដោយរដ្ឋាភិបាលចិនផងដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist