(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន កំពុងធ្វើការស្រាវជ្រាវ រកព័ត៌មានបន្ថែម បន្ទាប់ ពីមានរបាយការណ៍មួយ បង្ហាញថាអ្នកកាសែត ជនជាតិជប៉ុនម្នាក់ ត្រូវបានគេចាប់ខ្លួន ធ្វើជាចំណាប់ខ្មាំង និង គំរាមសម្លាប់ នេះបើយោងតាមការលើកឡើង របស់ លោក Yoshihide Suga មន្រ្តីជាន់ខ្ពស់ជប៉ុន ដកស្រង់ដោយ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

សារព័ត៌មាន គ្មាន ព្រំដែន ដែលមានមូលដ្ឋានប្រចាំទីក្រុងប៉ារីស បានរាយការណ៍នៅក្នុង សប្តាហ៍ នេះ ថា ពួកគេ ទទួល បាន ព័ត៌មាន ថា ក្រុមប្រដាប់អាវុធមួយក្រុម បានចាប់ខ្លួនលោក Yasuda Jumpei ដែលជាអ្នកសារព័ត៌មានជនជាតិជប៉ុន ព្រមទាំងចាប់ផ្តើមរាប់ថយក្រោយ ដោយ ទាមទារ ប្រាក់ ដើម្បីរំដោះជនរងគ្រោះ បើមិនដូចច្នោះទេ ពួកគេនឹងសម្លាប់ ជនរងគ្រោះ ឬលក់បន្តទៅក្រុម សកម្មជនផ្សេងទៀតជាមិនខាន។

សូមជម្រាបថា លោក Yasuda ត្រូវបានគេចាប់ជំរិតតាំងពីខែកក្កដា ឆ្នាំ២០១៥កន្លងទៅ៕

ប្រភព ៖ រ៉យទ័រ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី