យោងតាមគេហទំព័រ Top Teny បានឲ្យដឹងថា មានសំណង់អគារ ដ៏ស្រស់ស្អាត និងល្អប្រណិតជាច្រើន ស្ថិតនៅទូទាំងពិភពលោក ដែលកំពុងទទួល បានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិ និងអរន្តជាតិមកទស្សនា លេងកម្សាន្តជារៀងរាល់ឆ្នាំ ។ បច្ចុប្បន្ននេះ មនុស្សជាច្រើន កំពុងឆ្ងល់ថា តើអគាររបស់ប្រទេសណា ដែលមានកម្ពស់ ខ្ពស់ជាងគេនោះ? ឆ្លើយតបទៅនឹងសំណួរ ខាងក្រោមនេះ ជាអគារដ៏ខ្ពស់ទាំង ១០ នៅក្នុងពិភពលោក ៖

១. អគារ Burj Khalifa

អគារនេះ ស្ថិតក្នុងចំណាត់ថ្នាក់ទី ១ នៃបញ្ជីអគារដ៏ខ្ពស់បំផុត ក្នុងពិភពលោក ដែលមានទីតាំងស្ថិតនៅ ក្នុងក្រុងឌុយបៃប្រទេសអារ៉ាប់ ។ វាមានកម្ពស់ ៨២៩.៨ ម៉ែត្រ និងចំនួន ១៦៣ជាន់ ហើយត្រូវបានសម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមករា ឆ្នាំ ២០១០ ។

២. អគារ Shanghai

ជាអគារដ៏ខ្ពស់បំផុតលំដាប់ទី ២ នៅក្នុងពិភពលោក មានទីតាំងនៅក្នុង ទីក្រុងស៊ាងហៃ ប្រទេសចិន ។ អគារនេះ ត្រូវបានសាងសង់រួចក្នុងឆ្នាំ ២០១៤ មានកម្ពស់ ៦៣២ ម៉ែត្រ និងចំនួន ១២១ជាន់ ។

៣. អគារ Makkah Royal Clock

មានទីតាំងស្ថិតនៅក្នុងទីក្រុង Mecca ប្រទេស Saudi Arabia និងត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ ២០១២ ។ អគារនេះ មានកម្ពស់ ៦០១ ម៉ែត្រ និងចំនួន ១២០ ជាន់ ។

៤. អគារមជ្ឈមណ្ឌល ពាណិជ្ជកម្មពិភពលោក

ជាអគារដ៏ខ្ពស់លំដាប់ទី ៤ នៅក្នុងពិភពលោក ស្ថិតនៅក្នុងទីក្រុង ញូវយ៉កសហរដ្ឋអាម៉េរិក ។ វាត្រូវបានសាងសង់ ទ្បើងក្នុងឆ្នាំ ២០១៣ មានកម្ពស់ ៥៤១.៣ ម៉ែត្រ និងចំនួន ១០៤ ជាន់ ។

៥. អគារ Taipei 101

វាមានទីតាំងស្ថិតនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ហើយត្រូវបានសាងសង់ ឡើងក្នុងឆ្នាំ ២០០៤។ អគារនេះ មានកម្ពស់ ៥០៦ ម៉ែត្រ និងចំនួន ១០១ ជាន់ ។

៦. អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពិភពលោកក្រុងស៊ាងហៃ

ជាអគារខ្ពស់បំផុតលំដាប់ទី ៦ នៅក្នុងពិភពលោក និងក៏ជាអគារដ៏ខ្ពស់បំផុតលំដាប់ទី ២ នៅក្នុងប្រទេសចិន ។ អគារនេះ មានកម្ពស់ ៤៩២ ម៉ែត្រ និងចំនួន ១០១ ជាន់ ។

៧. អគារមជ្ឈមណ្ឌល ពាណិជ្ជកម្មអន្ដរជាតិ

វាត្រូវបានសាងសង់ទ្បើងនៅក្នុងឆ្នាំ ២០១០ មានទីតាំងស្ថិតក្នុងទី ក្រុងហុងកុងប្រទេសចិន ។ អគារនេះ មានកម្ពស់ ៤៨៤ ម៉ែត្រ និងចំនួន ១១៨ ជាន់ ។

៨. អគារ Petronas 1 & 2

ជាអគារដ៏ខ្ពស់បំផុតលំដាប់ទី ៨ នៅក្នុងពិភពលោក និងក៏ជាអគារភ្លោះ ដ៏ខ្ពស់ជាងគេលំដាប់ទី ១ នៅក្នុងពិភពលោកផងដែរ ។ អគារទាំងពីរនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៩៨ ។ ពួកវាមានកម្ពស់ដូចគ្នាគឺ ៤៥២ ម៉ែត្រ និងចំនួន ៨៨ ជាន់ ។

៩. អគារ Zifeng

ជាអគារដ៏ខ្ពស់បំផុតលំដាប់ទី ៩ នៅក្នុងពិភពលោក និងក៏ជាអគារដ៏ខ្ពស់បំផុតលំដាប់ទី ៣ ស្ថិតនៅក្នុងទីក្រុងណានជីង ប្រទេសចិន ។ វាត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១០ មានកម្ពស់ ៤៥០ ម៉ែត្រ និងចំនួន ៨៩ ជាន់ ។

១០. អគារ Willis

វាត្រូវបានគេហៅឈ្មោះ ម៉្យាងទៀតថា អគារ Sears មានទីតាំងស្ថិតនៅក្នុង រដ្ឋឆីកាហ្គូ សហរដ្ឋអាម៉េរិក ។ អគារនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៧៣ មានកម្ពស់ ៤៤២ ម៉ែត្រ និងចំនួន ១០៨ ជាន់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល