អាន៖បង្ក្រាបមេខ្លោង ជួញដូរគ្រឿងញៀន ដកហូតលុយជិត ១០ម៉ឺនដុល្លារ រថយន្ដ៣ គ្រឿង ម៉ូតូមួយគ្រឿង និងថ្នាំញៀន

ភ្នំពេញ ៖ មេខ្លោងជួញដូរ និងចែកចាយ គ្រឿងញៀនដ៏ធំ ដែលកម្លាំង នគរបាល ការិយាល័យ ប្រឆាំង គ្រឿងញៀន រាជធានីភ្នំពេញ ចុះបង្ក្រាប និង ចាប់ខ្លួន ព្រមទាំងដកហូត ថ្នាំញៀន មួយចំនួនធំ រថយន្ដ៣គ្រឿង ម៉ូតូមួយគ្រឿង និងលុយ ជិត១០ម៉ឺនដុល្លារ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នោះ បានប៉ុនប៉ងចងកធ្វើអត្ដ ឃាត បញ្ចប់ជីវិត តែត្រូវនគរបាល ជួយសង្គ្រោះទាន់។

ករណីភ្ញាក់ផ្អើល មេជួញដូរគ្រឿងញៀនដ៏ធំ ប៉ុនប៉ងចងក បញ្ចប់ជីវិតខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈដែលជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ។

មន្ដ្រីនគរបាល ប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យហៀង ពៅ ហៅឈុំ ជឿន អាយុជិត៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវលេខ៣១៨ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាមេជួញដូរ គ្រឿងញៀនដ៏ធំនោះ បានក្រណាត់ទៅចងលើធ្នឹម ក្នុងបន្ទប់ ឃុំឃាំងចងក ប៉ងសម្លាប់ខ្លួន ប៉ុន្ដែភ្លាមៗនោះ ត្រូវបានសមត្ថកិច្ច ដែលយាមប្រចាំការ ជួយទាន់ពេលវេលា រួចផុតពីសេចក្ដីស្លាប់ ។

នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដែលចូលរួមប្រតិបត្ដិការ បង្ក្រាបនិង ចាប់ខ្លួន ជនសង្ស័យនេះ លោក អ៊ីវ ភារិទ្ធ បានថ្លែងថា ក្រោយបញ្ចប់ការសួរនាំរួចមក អ្នកពាក់ព័ន្ធពិតប្រាកដ គឺតែជន សង្ស័យម្នាក់នេះ ដោយឡែក ស្ដ្រីជាភរិយា និងស្ដ្រីម្នាក់ទៀត មិនជាប់ពាក់ព័ន្ធឡើយ ត្រូវបានអនុញ្ញាតឱ្យ ត្រឡប់ទៅវិញ ។

សម្រាប់ជនសង្ស័យរូបនេះ លោក អ៊ីវ ភារិទ្ធ បានបញ្ជាក់ថា សមត្ថកិច្ច បាននឹងកំពុងកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ប្រតិបត្ដិការបង្ក្រាបមេខ្លោង ជួញដូរថ្នាំញៀនដ៏ធំមួយ ពីសំណាក់កម្លាំង នគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាល រាជធានីភ្នំពេញ បានធ្វើឡើងកាល ពីវេលាម៉ោង៤រសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះល្វែង សង់ថ្មី ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក ដោយដកហូតថ្នាំញៀន មួយ ចំនួនធំ លុយដុល្លារនិងលុយខ្មែរជិត១០ម៉ឺនដុល្លារ រថយន្ដចំនួន៣គ្រឿង ម៉ូតូចំនួន១គ្រឿងនិង ឃាត់ខ្លួនមនុស្ស៣នាក់យកទៅសួរនាំ ។

ប្រតិបត្ដិការចុះបង្ក្រាប ទីតាំងចែកចាយ ជួញដូរថ្នាំញៀនដ៏ធំខាងលើនេះ បានធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ ផ្នែកផ្លូវច្បាប់ពី សំណាក់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ និងដឹក នាំបញ្ជាកម្លាំង ផ្ទាល់ពីសំណាក់ស្នងការនគរ បាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ។

នាយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងប្រតិបត្ដិ ការបង្ក្រាបករណីជួញ ដូរគ្រឿង ញៀនដ៏ធំ នេះ លោកវរសេនីយ៍ទោ ប៊ន សំអាត បាន បញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្ដិការឆែក ឆេររួចមក កម្លាំង សមត្ថកិច្ចរបស់លោកបាន ដកហូតលុយដុល្លារ ចំនួន៥៤៥០០ដុល្លារ លុយខ្មែរ ១៧០លានរៀល រថយន្ដ ៣គ្រឿង (លុច្សស៊ីស Rx300 កាមរីបាឡែន និងរថយន្ដ ព្រូសមួយគ្រឿង ទៀត)ម៉ូតូមួយគ្រឿងព្រម ទាំងថ្នាំញៀន និងជនសង្ស័យ៣នាក់ស្រីពីរ នាក់ប្រុសម្នាក់ ដើម្បីយកទៅ សួរនាំបន្ដ ទៀត ។

លោកប៊ន សំអាត បានបញ្ជាក់ទៀតថា ជនសង្ស័យជាមេខ្លោងខាងជួញដូរនិងចែក ចាយថ្នាំញៀន ខាងលើនេះ ជាមុខសញ្ញាដ៏ធំ និងធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មនាពេល កន្លងទៅ ។

លោកបញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្ដិ ការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ តាមជំនាញរបស់ខ្លួន ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ស្នងការ ទើបចុះទៅ ឡោមព័ទ្ធនិងចូលបង្ក្រាបតែម្ដង ។

សូមបញ្ជាក់ថា ទីតាំងបង្ក្រាបខាងលើនេះ ជាកន្លែងកត់កន្ទុយលេខដ៏ធំមួយ នៅសង្កាត់ បឹងសាឡាងផងដែរ៕

អាន៖បង្ក្រាបមេខ្លោង ជួញដូរគ្រឿងញៀន ដកហូតលុយជិត ១០ម៉ឺនដុល្លារ រថយន្ដ៣ គ្រឿង ម៉ូតូមួយគ្រឿង និងថ្នាំញៀន

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល