CamNews

យល់ដឹង៖ មូលហេតុ ដែលបណ្ដាលឱ្យ ដេកខ្មោចសង្កត់

តើ​អ្នក​ជឿ​ឬ​ទេថា រាងកាយ​របស់​អ្នក​ត្រូវ​បាន​ជាប់​ឆ្កឹង​តែ​ម្តង​ក្នុង​ពេល​ដេក ក្នុង​ភាគច្រើន​គឺ​អ្នក​សឹង
កម្រើកបានវាហាក់បីដូចជាមានអ្វីមកសង្កត់ ហើយនេះត្រូវបានចាស់ៗ ហៅថាខ្មោចសង្កត់។ ផ្ទុយ
ទៅវិញ ពេល​នោះ​ក្រពេញ​ជា​ច្រើន​ចាប់ផ្តើម​បញ្ចេញ​អ័រម៉ូន​របស់​វា​ដើម្បី​ជម្រុញ​អោយ​ងងុយដេក
ហើយ​សរសៃប្រសាទ​ត្រូវ​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរឆ្អឹងខ្នង​ដើម្បីអោយ​រាងកាយ​សម្រាក ហើយ​ក្រោ
យមក​ទៀត​ក៏​ក្លាយទៅជា​បណ្តាលអោយ​រាងកាយ​កម្រើក​មិន​រួច​តែ​ម្តង​ទៅ​។

​ការ​កម្រើកខ្លួន​មិន​រួច​ពេលដេក ឬ​ភ្ញាក់ ត្រូវបាន​គេ​គិតថា វា​ប្រៀប​ដូចជា​មាន​បិសាច ឬ​ខ្មោច​កំពុងតែ
​អង្គុយ​ឬ​សង្កត់ពីលើ​ដើមទ្រូង​អញ្ចឹង ខណៈពេល​ដែល​អ្នក​ដេក​នោះ​ដឹងខ្លួន​ថា​អ្វីៗ​កំពុងតែ​កើត​ឡើង
​ហើយ​ក៏​ដោយ​។ រោគ​សញ្ញា​មួយ​ចំនួន​នៃ​អាការៈ​ខ្មោច​សង្កត់នេះ​មានដូចជា​៖

-ឮសូរ​ង៉ូងៗ​ក្នុង​ត្រចៀក​

-មិន​អាច​កម្រើក ឬ​ស្រែកហៅ​នរណា​បាន​

-ឮ​សម្លេង​, មើលឃើញ​, ធំក្លិន​អ្វី​ដែល​អ្នក​ផ្សេង​ទៀត​មិន​អាច​មាន​អារម្មណ៍​ដូច​

-មាន​អារម្មណ៍​ថា​ដូចជា​មាន​គ្រោះថ្នាក់​

-មាន​សម្ពាធ​នៅលើ​ទ្រូង ឬ​មុខ​

ក្នុងពេល​ខ្មោច​សង្កត់​ម្តងៗ អ្នក​ដេក​អាច​មើលឃើញ​អ្វីៗ​នៅក្នុង​បន្ទប់ ប៉ុន្តែ​របស់​ខ្លះ​ប្រហែលជា​មិន​
មែន​ជា​ការពិត​នោះទេ​។ ពេលខ្លះ​អ្នក​ដេក​នឹងមាន​អារម្មណ៍​ថា​មាន​របស់ ឬ​ឃើញ​អ្វី​មួយ​នៅក្នុង​បន្ទប់
ហើយ​បន្ទាប់មក​ទើប​ធ្វើអោយ​គេ​ភ័យខ្លាច​តែម្តង​។ រឿង​ទាំងនេះ​ពិតជា​គួរអោយខ្លាច​ខ្លាំងណាស់ ។​

​ពេល​ខ្លះ​វា​មាន​ជាប់ទាក់ទង​នឹង​ដំណេក​មិន​ត្រឹមត្រូវ​មួយចំនួន​តូច​ដែរ​។ ខាងក្រោម​នេះ​គឺជា​កត្តា​មួយ
ចំនួន​ដែល​អាច​ធ្វើអោយ​ជួប​បញ្ហា​ខ្មោច​សង្កត់​បាន​៖

-ការ​ដេក​ផ្ងា​

-ការ​មាន​របៀបរបប​ដេក​មិន​ទៀងទាត់​

-ស្ត្រេ​ស​

-បាក់​ទឹកចិត្ត​

-ថប់​អារម្មណ៍​

-យល់​សុបិន្ត​ឃើញ​ដូ​ចពិតៗ​៕​

ប្រែសម្រួលចេញពីគេហទំព័រ Health