CamNews

បើកឡាន ២ ម៉ោងពេញ ខណៈកាំបិទ ចាក់ចូលក្បាល ពីភ្នែកឆ្វេង ធ្លាយចូលក្នុង ក្រអូមមាត់ខាងស្តាំ

ស្ទើរតែមិនគួរអោយជឿ ៖ បុរសជនជាតិ ប្រេស៊ីល មួយរូប បានឡានមានថេរវេលាដល់ទៅ ២​ ម៉ោងពេញ ខណៈក្បាលរបស់គាត់កំពុងតែចាក់ដោត ដោយកាំបិទមួយដើម ជម្រៅជ្រៅ  ក្រោយពីមានជម្លោះនៅក្នុង ពិធីជប់លៀង ។

ទំព័រសារព័ត៌មានបរទេស ស្កាយញូវ ចុះផ្សាយអោយដឹងថា កាំបិទប្រវែង ៣០    ស.ម មួយនេះ បានចាក់ ដោតចូលទៅក្នុងក្បាល ជនរងគ្រោះ លោក Juacelo Nunes ប៊ិះត្រូវនឹ ងភ្នែកខាងឆ្វេង ធ្លាយចូលទៅក្នុង ក្រអូមមាត់របស់គាត់ ផ្នែខាងស្តាំ ។ ជាការពិត កាបិទបានចាក់ដោតចូល     ឆ្លងកាត់សរសៃប្រសាទ និង ប្រព័ន្ធសរសៃផ្សេងៗទៀត ខណៈប្រព័ន្ធសរសៃដ៏ស្មុគស្មាញទាំងនេះ អាចនឹងធ្វើអោយអ្នករងគ្រោះស្លាប់ បានដោយងាយ នេះជាសម្តី លោក វេជ្ជបណ្ឌិតGilberto Albuquerque  អគ្គនាយកនៃមន្ទីរពេទ្យក្នុងស្រុក មួយកន្លែង ក្នុងក្រុង Teresina ។

ក្រោយពីបានធ្វើការវះកាត់ ដោយជោគជ័យ កាំបិទ ជាអាវុធវាយប្រហារ និង  ជាភស្តុតាងតែមួយគត់នេះ ត្រូវបានប្រគល់ទៅអោយប៉ូលីស ដើម្បីធ្វើការ តាមដានស៊ើបអង្កេត ប្រភព  បន្តអោយដឹងថាជនរងគ្រោះ វ័យ ៣៩ ឆ្នាំរូបនេះ​មកទល់នឹងពេលបច្ចុប្បន្នភាព គាត់បានធូរស្រាលច្រើន ហើយ​។ យោងតាមរបាយការ ណ៍បំភ្លឺអោយដឹងថា លោក Nunes មិនត្រឹមតែរងគ្រោះ ដោយការវាយប្រ ហារ ចាក់ក្បាល​ តែប៉ុណ្ណោះទេ តែលោកក៏បានរងគ្រោះ ធ្ងន់ ត្រង់ ក ស្មា និង ដើមទ្រូង ដូចគ្នាដែរ នៅ   ពេល  ដែលមានការវាយប្រហារ ចាក់សម្លាប់ ក្រោយមានជម្លោះ ក្នុងពិធីជប់លៀងមួយ  កន្លែង ក្នុងក្រុង   Agua Branca មានរយៈចម្ងាយ ឆ្ងាយប្រមាណ ៦០ ម៉ាយ ពីទីក្រុង Teresina រដ្ឋ Piaui ។

ជនរងគ្រោះ បានបកស្រាយអោយដឹងថា លោកបានមានជម្លោះ ជាមួយ  នឹង   ក្រុមបុរសឯទៀត មានគ្នា ដល់ទៅ ៣ នាក់ រួចធ្វើការវាយប្រហារ មកលើគាត់តែម្តង​ ។ ទាំងសាម៉ីខ្លួន ក៏ដូច  ជា  ភរិយាជនរងគ្រោះ ទាំងពីរនាក់ សឹងតែមិនជឿថា រឿងនេះ អាចកើតឡើងទៅបាន ពោល គាត់មិន បានស្លាប់បាត់បង់ជីវិតអ្វី នោះទេ វាគឺជារឿង អព្ភូតហេតុ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ