នៅពេលដែលអ្នកមានសេចក្តីស្រលាញ់ ឬ ទំនងទនាក់ដ៏ជិតស្និទ្ធមួយ ហើយទំនាក់ទងនោះ អាចជា ស្នេហា ឬ មិត្តភក្តិ ដែលកំពុងតែយល់ចិត្តគ្នា ស្រាប់តែពេល នោះមានបញ្ហាយល់ច្រឡំ ឬ កំហុសមួយ (អចេតនា ឬ អចេនា)។ កំហុស ដ៏សាមញ្ញមួយនេះ នឹងផ្តាច់ទំនាក់ទងរបស់អ្នកភ្លាមៗ ធ្វើឱ្យឈឺចាប់ និង មានអារម្មណ៍ថា បាត់បង់អ្វីៗ ទាំងអស់ នៅលើលោកនេះ។ ជាពិសេសនៅ ពេលដែលគេមិនទុកឱកាស ឱ្យអ្នកបានបកស្រាយពីកំហុសដែល កើតពីការយល់ ឬ ទុកឱកាស ឱ្យអ្នកបានកែខ្លួន បន្ទាប់ពីអ្នកបានដឹងពីកំហុសរបស់អ្នកចំពោះនាង។ ពេលខ្លះ អ្នកគិតថាអ្វីដែល អ្នកកំពុងធ្វើ គឺត្រូវហើយព្រោះអ្នកគិតថា អ្វីៗ ដែលអ្នកធ្វើទាំងអស់គឺចង់ឃើញមនុស្ស ដែលខ្លួន ស្រលាញ់ មានភាពរីករាយ ចង់ឃើញស្នាមញញឹម ស្នាមសើចដ៏កក់ក្តៅ របស់នាង។ ប៉ុន្តែ ផ្ទុយទៅវិញបែរជា ធ្វើឱ្យនាងខឹងនឹងអ្នក ដោយមិនដឹងខ្លួនទៅវិញ ពេលនោះហើយទុកព្រួយនឹង កើតមានឡើងចំពោះអ្នក ធ្វើឱ្យអ្នកមានការស្តាយក្រោយបំផុត ចំពោះអ្វីដែលអ្នកបានធ្វើ ចង់សុំ ទោសនាង តែនាងមិនអាចទទួលបានភ្លាមៗ នោះទេ។

ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយ ដែលអាចជួយឱ្យទំនាក់ទំនង ដ៏ជិតស្និទ្ធរបស់ត្រឡប់មកភាពដើមវិញ៖

បំភ្លេច និង អភ័យទោស ចំពោះកំហុសទំាងអស់៖ ប្រសិនជា អ្នកចង់ទទួលបាន ទំនាក់ទំនង មួយដ៏ល្អប្រសើរ ឬ ស្នេហាមួយពិតប្រាកដនោះ សូមអ្នក កុំព្យាយាមចាប់យក ឬរលឹកពីកំហុស របស់អ្នកដទៃ មកធ្វើជាបញ្ហាចំពោះមុខឱ្យសោះ ត្រូវចេះទុកឱកាស ឱ្យពួកគេ បានកែខ្លួន។ គ្មាន នរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយយើងទាំងអស់គ្នាធ្វើតែងតែ ធ្វើឱ្យមានកំហុស នៅក្នុងជីវិ តរបស់យើង។ ដូច្នេះ សូមព្យាយាមបំភ្លេចអតីតកាល ហើយអភ័យទោសដល់អ្នកដទៃ ជាពិសេស ប្រសិនបើពួកគេបានធ្វើកំហុស នោះដោយកំហុសអចេតនា។ ការអភ័យទោសដល់នរណាម្នាក់ មិនមានន័យថាអ្នកគឺជាមនុស្សទន់ខ្សោយ ឬ ចិត្តទន់នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ វាបង្ហាញថា អ្នកគឺជាមនុស្សខ្លាំង និងមានប្រាជ្ញាគ្រប់គ្រាន់ក្នុងការអភ័យទោសដល់អ្នកដទៃ។ ដូច្នេះ សូមចេះ រក្សាថែរក្សានិង ការពារសេចក្តីស្រលាញ់ របស់អ្នកឱ្យបាន គង់វង្សជានិច្ច កុំឱ្យកំហុសអចេតនា មួយ មកបំបែកបំបាក់ទំនាក់ទំនង់ ដ៏ផ្អែមល្ហែមនេះ បានឱ្យសោះ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ letstalkrelations