CamNews

ឆន សុវណ្ណរាជ សម្រេច​ចិត្ត បិទ​ហាង​កាត់​ដេរ​សម្លៀក​បំពាក់​ចោល ព្រោះ​ខាត​ឡុង​ចុង គ្មាន​អតិថិជន

(ភ្នំពេញ)៖​ ជាគ្រូបង្វឹកម្ចាស់ពាន« The Voice Cambodia» រដូវកាលទី១ និងគ្រូបង្វឹកបន្ត ក្នុងរដូវកាលទី២នេះ កំពូលតារាចម្រៀងបែបយុវវ័យ ឆន សុវណ្ណារាជ ​ដែលកំពុងមានប្រជាប្រិយខ្លាំងក្នុងស្រទាប់យុវវ័យ ពិសេសបទចម្រៀងមានចំណងជើងថា «សុំស្រឡាញ់សុំ Password» ថ្មីៗនេះ ត្រូវបានគេដឹងថា ដោយយសារតែលោក ត្រូវមមាញឹកខ្លាំង ទៅលើការងារសិល្បៈ គួបផ្សំនឹងការគ្មានអតិថិជនផងនោះ លោកបានសម្រេចចិត្ត បិទហាងកាត់ដេរចោលតែងម្ដង បន្ទាប់ពីដំណើរការបាន អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនទទួលជោគជ័យ។

តារាចម្រៀង ឆន សុវណ្ណរាជ ត្រូវបានទស្សនិកជនមើលឃើញថា មានកេរ្តិ៍ឈ្មោះល្បី​រន្ទឺរពេញប្រទេស និងបានញុំាងឲ្យលោក ក្លាយជាតារាជួរក្នុងមុខ​ ខណៈដែលពេលនេះ លោកហាក់កាន់តែមមាញឹកខ្លាំង ក្នុងអាជីពជាតារាចម្រៀង និងជាគ្រូបង្ខឹក រួមទាំង​គណៈកម្មការ កម្មវិធីផ្សេងៗជាច្រើនទៀត ។

ថ្វីត្បិតអាជីពចម្រៀង របស់ ឆន សុវណ្ណរាជ កាន់តែកាប់កបពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែបើក្រឡេកមើល លើមុខរបររកស៊ីរបស់លោកវិញ ហាក់ដើរថយក្រោយ ហើយដំណើរការយ៉ាងត្រដាបត្រដួសបំផុត ។ ឆន សុវណ្ណរាជ ត្រូវបានគេដឹងថា ធ្លាប់មានហាង៣ នៅក្នុងដៃរួមមាន ហាង ថតរូប ហាងលក់អាហារ និងហាងកាត់ដេរ ប៉ុន្តែចុងក្រោយលោកនៅសល់ តែហាងកាត់ដេរមួយប៉ុណ្ណោះ ខណៈដែលហាងពីរទៀត បានបិទយូរណាស់មកហើយ ។

ថ្មីៗនេះ អ្នកជិះកាត់បណ្ដោយផ្លូវទេពផន ពិតជាលែងបានឃើញហាងកាត់ដេរ របស់តារាចម្រៀង ឆន សុវណ្ណរាជ ទៀតហើយ ព្រោះបាន រើផ្លាកយីហោចេញ និងដាក់ថា «ផ្ទះជួល»ទៅវិញ។ អ្នករស់នៅជិតហាងកាត់ដេរមួយនេះ បាននិយាយថា ហាងមិនសូវមានភ្ញៀវ ចេញចូលច្រើននោះទេ ហើយស្ងាត់ច្រើនខែមកហើយ ចុងក្រោយនេះឃើញបិទទ្វារតែម្ដង ។ អតិថិជនធ្លាប់កាត់ដេរ នៅហាងរបស់លោកបាននិយាយ ខោអាវ​ មានតម្លៃអាចនឹងថ្លៃបន្តិច តែម៉ូដ​លេងសាហាវៗពេក និងមានឌិនច្រើនៗ ទើបមិនសូវនិយម ម្យ៉ាងមិនមានម៉ូដថ្មីទៀត ទើបពួកគេមិនទៅកាត់នៅហាងលោកទៀតឡើយ ។

លោក ឆន សុវណ្ណរាជ មិនទាន់អាចទាក់ទងបំភ្លឺបានទេថា លោកបិទហាងកាត់ដេរចុងក្រោយ ព្រោះមូលហេតុអ្វីឲ្យប្រាកដ ? ​ឆន សុវណ្ណរាជ កំពុងតែជាប់រវល់ក្នុងការថត ក្នុងកម្មវិធី« The Voice Cambodiav» វគ្គ Bettle ទើបមិនមានការឆ្លើយតប តែមើលទៅលោកមិនបាក់ទឹកចិត្ត ក្នុងការបរាជ័យផ្ទួន ក្នុងអាជីពរកស៊ីនេះទេ ព្រោះមិនមែនលើកដំបូង ដែលលោកបិទហាង​នោះទេ ហើយនេះជាលើកទី៣ហើយ ៕

ផ្តល់សិទ្ធដោយ ៖  ខ្មែរថកឃីង