យានយន្ដ៖ ប្រិយមិត្ដអាចនឹងមានការយល់ច្រឡំមិនខានឡើយ ជាមួយម៉ូដែលថ្មីចំលែកនេះ អាចនិយាយបានថា ជាម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ ២០១៦ តាមពិតទៅ នោះគឺមិនមែនទេ បើយោងតាមការអះអាងរបស់គេហទំព័រពាណិជ្ជកម្មអន្ដរជាតិមួយ បានបង្ហាញថា ម៉ូដែលស៊េរីនេះ គឺជារូបភាពគំរូតាង ម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ 2015 ពាក់កណ្ដាលឆ្នាំ ដែលត្រូវបាន កែច្នៃចេញពី ស៊េរីដើមឆ្នាំ ២០១៥ ដែលប្រកាសខ្លួនលើទីផ្សារតាំងពីចុងឆ្នាំ ២០១៤ ។

គំរូរូបភាពគម្រោងមួយនេះ ត្រូវបានបង្ហាញខ្លួនដំបូងក្នុងទឹកដីសហរដ្ឋអាមេរិក ខណៈដែល សង្គមអ្នកព័ត៌មានជាច្រើនបានលាតត្រដាងចុះផ្សាយក្នុងសារព័ត៌មានចាប់តាំងពីថ្ងៃទី២៤ ខែមិនាមកម្ល៉េះ ហើយមិនត្រឹមតែប៉ុណ្ណោះ មានការចាប់អារម្មណ៍ខ្លាំង មែនទែន នូវទម្រង់ម៉ូតរបស់រថយន្ដ ។ រូបភាពគម្រោង ដែលបានបង្ហាញនេះ បានបញ្ញាក់អារម្មណ៍អតិថិជន ស្ទើរតែ ៩០ ភាគរយដែលបានឃើញ យល់ថា ជាស៊េរីឆ្នាំ ២០១៦។

ខាងក្រោមនេះគឺជាការប្រៀបធៀបគ្នារវាង ស៊េរីទាំង ៣ គឺមាន 2015-2015s-2016 ៖

ក្រោយពីបានលេចចេញនូវរូបភាពដ៏គួរ ឲ្យទាក់ទាញមួយនេះ នៅមិនទាន់មានព័ត៌មានណា បង្ហាញឲ្យបានជាក់លាក់ នៅឡើយទេ ថាម៉ូដែលមួយនេះ នឹងត្រូវផលិតចេញ មកជាផ្លូវការ ។ ហើយម្យ៉ាងវិញទៀតនោះ សម្រាប់ជំនាន់បន្ទាប់ ស៊េរីឆ្នាំ ២០១៦ ក៏កំពុងតែត្រៀមខ្លួនចូលវាយលុកទីផ្សារនាចុងឆ្នាំ ២០១៥ នេះហើយ ។

អាន៖ មកដល់ទៀតហើយ ពិតជាទំនើបអស្ចារ្យ Lexus LX 570 Hybrid ស៊េរីឆ្នាំ 2016

ដោយ៖ អឿ អ៊ុយ

ប្រភព៖ http://gracars.com/