ចម្លែកៗ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានប្លែកបរទេស ibt-
imes ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះអោយដឹងថា វីដេអូខ្លាឃ្មុំខ្មៅ
ដំបងមួយក្បាល ដែលបានដើរចូលអុកឡុកក្រុងទាំងយប់ ដោយលួចស៊ីកាកសំណល់ នៅ
ក្នុងធុងសំរាម របស់ភោជនីយដ្ឋាន មួយកន្លែងនោះ ត្រូវបានរកអោយឃើញថា ពិតជា
ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធអ៊ិនធើណេតជាខ្លាំង តួយ៉ាងវីដេអូនេះផ្ទាល់ ត្រូវបាន
គេចែករំលែកតៗគ្នាដល់ទៅជាង ២ ពាន់ដងឯណោះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម
ហ្វ៊េសប៊ុកបរទេស។

គួររំឭកផងដែរថា ករណីខ្លាឃ្មុំខ្មៅដំបងមួយក្បាល ដើរចូលអុកឡុកក្រុងទាំងយប់ ដោយ
ចូលទៅកកាយស៊ីកាកសំនល់ចេញពីធុងសំរាមខាងលើនេះ បានកើតឡើងកាលពីពេល
កន្លងទៅនៅឯភោជនីយដ្ឋាន Edelweiss Restaurant រដ្ឋ Colorado សហរដ្ឋអាមេរិក។

យ៉ាងណាមិញ បើយោងតាមសម្តីលោក Dieter Schnakenberg អ្នកគ្រប់គ្រងផ្ទាល់ប្រចាំ
ហាងមួយនេះអោយដឹងថា សកម្មភាពអុកឡុកដោយ កកាយស៊ីសំនល់លើកនេះ ត្រូវ
បានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាព ស្របពេលដែលនេះ ជាករណីលើកទី ២ ហើយ
ដែលមានការអុកឡុកស៊ីកាកសំណល់យ៉ាងដូច្នេះ។

លើសពីនេះទៅទៀត អ្នកគ្រប់គ្រងរូបនេះ ក៏បានបញ្ជាក់បន្ថែមបែបកំប្លែងផងដែរថា ករ
ណីខាងលើនេះ អាចកើតឡើងទៅបានរហូតដល់ទៅ ២ ដង ទំនងមកពីកាកសំនល់ម្ហូប
ហាងរបស់យើងខ្ញុំ ឆ្ងាញ់ណាស់ហើយមើលទៅ ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់
តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

<object width="424" height="363" data="http://www.youtube.com/v/KusRen6B_20&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/KusRen6B_20&rel=1" /></object>

<object width="425" height="364" data="http://www.youtube.com/v/f6WWyxK_OaU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/f6WWyxK_OaU&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ ibtimes