CamNews

វៀត​ណាម រក​ឃើញ​ករណី​ឆ្លង​វីរុស Zika ចំនួន ៥​នាក់​បន្ថែម​ទៀត សរុប​កើនដ​ល់​២៨​ករណី

(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ខ្លួនបានរកឃើញ ការឆ្លងវីរុស Zika ចំនួន ៥​ករណី​ថ្មី​បន្ថែម​ទៀត ដែល​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុបនៅទូទំាងប្រទេស កើនឡើងដល់២៨ករណី ខណៈករណីទារកអាយុ​៤​ខែ​ម្នាក់ បាន​កើត​មក​មាន​ក្បាល​តូច​ខុស​ពី​ធម្មតា ដែល​មាន​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ខ្លំាង​នឹង​វីរុស Zika ក៏ត្រូវបានគេរាយការណ៍ផងដែរកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ  នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមនាយកដ្ឋានសុខាភិបាលទីក្រុង Ho Chi Minh ករណីឆ្លងទំាងអស់ខាងលើត្រូវបានគេរកឃើញ នៅក្នុងទីក្រុង Ho Chi Minh តែម្ដងដោយធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់ ២២ក​រណី។ ចំណែកឯករណី ឆ្លងផ្សេងទៀតក៏ធ្លាប់ត្រូវបានគេរាយការណ៍នៅក្នុងខេត្ត Phu Yen, Khanh Hoa, Binh Duong, Long An និង Dak Lak ។

គួរបញ្ជាក់ថានៅពេលបច្ចុប្បន្ន វីរុស Zika បាននិងកំពុងរាតត្បាត នៅក្នុងប្រទេសនិងដែនដីចំនួន៦០ ចាប់តំាងពីវីរុសនេះ រីករាលដាលខ្លំាងកាល​ពី​ឆ្នាំ​២០១៥ នៅ​ប្រទេស​ប្រេស៊ីល​ជាទី​ដែល​ទារក​កើត​មក មានក្បាលតូចខុសពីធម្មតាមានជាង ១,៩០០​ករណី។ ដោយ​ឡែក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ សិង្ហ​បុរី និង​ថៃ គឺ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​វីរុស Zika ច្រើនជាងគេបំផុតដល់ទៅជាង ៨០០ ករណីក្នុងមានទំាងស្ត្រីមានផ្ទៃពោះជាច្រើននាក់ផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង