ភ្នំពេញ៖ កម្លាំងប្រឆាំងការជួញដូរមនុស្ស និងការពារ អានីតិជន បានចេញប្រតិបត្តិការឃាត់
ខ្លួនមេខ្យល់ ៣នាក់ គ្រាដែលពួកគេរៀបចំនាំក្រមុំខ្មែរ ៤នាក់ ហោះហើរចេញទៅស្វែងរកប្តី
នៅប្រទេសចិន នៅព្រលានយន្តហោះអន្តរ ជាតិភ្នំពេញ នាវេលាម៉ោង ១២ និង១០នាទី
រសៀលថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។

ប្រតិបត្តិការបង្រ្កាបសកម្មភាពជួញដូរមនុស្សនេះ បានដឹកនាំដោយ កែវ ធា ប្រធានការិយា
ល័យប្រឆាំងការជួញ ដូរមនុស្ស និងការពារអានីតិជន សហការជាមួយកម្លាំងនគរបាលនៃ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង សមត្ថកិច្ចមូលដ្ឋាន ដោយទទួលបានការអនុ
ញ្ញាតពីលោក មាស ច័ន្ធពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ភ្នំពេញ។

បើតាមលោក កែវ ធា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោកឧត្តមសេនី
យ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ បែន រ័ត្ន
ស្នងការរងនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាឲ្យកម្លាំងរបស់លោក ធ្វើការស៊ើប
អង្កេត និងតាមដានអស់ជាច្រើនខែ បន្ទាប់ពីទទួលបានព័ត៌មាន ជួញដូរមនុស្សទៅកាន់
ប្រទេសចិន រហូតឈានដល់ការឃាត់ខ្លួនមេខ្យល់ ៣នាក់ និងនារីៗជាកូន ខ្មែរ ៤នាក់
គ្រាដែលពួកគេកំពុងរៀបចំឡើងយន្តហោះ ហោះចេញទៅប្រទេសចិននៅរសៀល
ថ្ងៃនេះតែម្តង។

បើតាមលោក កែវ ធា បានថ្លែងប្រាប់ឲ្យដឹងពីសកម្មភាព នៃការជួយដូរនារីខ្មែរទៅរក
ស្វាមីនៅប្រទេសចិនថា នៅ ឯប្រទេសចិននោះ មានក្រុមហ៊ុនមួយជាអ្នករៀបចំការ
ស្វែងគូស្រករ ដោយទទួលនារីពីប្រទេសកម្ពុជា និងបណ្តា ប្រទេសផ្សេងៗទៀត។
បន្ទាប់មកទើបមានបុរសចិន ជាអ្នកមកមើល បើគេឃើញ ហើយពេញចិត្តលើកនារីណា
ម្នាក់នោះ ក្រុមហ៊ុននឹងចាត់ចែងរៀបចំអាពាហ៍ពិពាហ៍ឲ្យតែម្តង។

លោក កែវ ធា បន្តថា ដោយមានកិច្ចសហការរវាងក្រុមមេខ្យល់នៅស្រុកខ្មែរ និងក្រុមហ៊ុន
នៅឯប្រទេសចិននោះ ហើយ ទើបក្រុមមេខ្យល់ព្យាយាមដើរអូសទាញ លួងលោមនារីខ្មែរ
យកទៅឲ្យក្រុមហ៊ុនមួយនេះ ជាថ្នូរនឹងកម្រៃ ជើងសារផ្សេងៗ ពេលនារីណាម្នាក់បាន
រៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិចិននោះ។

បើតាមលោក កែវ ធា បានបញ្ជាក់ថា ជនសង្ស័យជាមេខ្យល់ជួយដូរមនុស្សនេះ មានឈ្មោះ
តាំង សារឿន ហៅធី ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ-ឃុំតាអុង ស្រុក
ចំការលើ ខេត្តកំពង់ចាម, ឈ្មោះ ម៉ក់ ហៀងរិទ្ធី ហៅ ឡូវ ហ្នឹងគង ភេទប្រុស អាយុ ៣១ឆ្នាំ
រស់នៅភូមិ-ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង និងម្នាក់ទៀត ឈ្មោះ អ៊ី ឡៅ ហៅ ឡោ
ភេទស្រី អាយុ ៦៥ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំ ថ្នល់បែក ស្រុកចំការ ខេត្តកំពង់ចាម។

ដោយឡែកនារី ៤នាក់ ដែលរៀបចំនឹងឡើងយន្តត្រៀមធ្វើជាភរិយារបស់ជនជាតិចិននោះ
រួមមាន៖ ១. ឈ្មោះ ស្រាន ណាវី អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលតាមបណ្តោយផ្លូវវេងស្រេង
ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ជាកម្មការិនីកាត់ដេរ, ២. ឈ្មោះ ឆាត ថាត អាយុ
១៨ឆ្នាំ រស់នៅភូមិ-ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ ចាម, ៣. ឈ្មោះ សុខ ស្រីតុញ អាយុ
២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាកម្មការិនីកាត់ ដេរ និងម្នាក់ទៀត
មានឈ្មោះ សុខ ស្រីមុំ អាយុ ២៦ឆ្នាំ រស់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជា
កម្ម ការិនីកាត់ដេរផងដែរ។

ក្រោយការឃាត់ខ្លួនទាំងមេខ្យល់ និងក្រុមនារីៗខ្មែរ ត្រូវបានសមត្ថកិច្ចយកទៅកាន់ការិយាល័យ
ប្រឆាំងការជួញដូរ មនុស្ស និងការពារអានីតិជន ដើម្បីសួរនាំ និងអប់រំក្រុមនារីរងគ្រោះ។

លោក កែវ ធា ក៏បានអំពាវនាវដល់នារីៗខ្មែរ ក៏ដូជាអាណាព្យាបាលទាំងអស់ ឲ្យមានការ
ប្រយ័ត្នប្រយែងខ្ពស់កុំ ជឿតាមការអូសទាញរបស់ក្រុមមេខ្យល់ទៅស្វែងប្តីនៅ ក្រៅប្រទេស
ដោយខុសច្បាប់ឲ្យសោះ ព្រោះជាការប្រឈម និងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់ឆាកជីវិត៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល