ភ្នំពេញ៖ ក្រោយពីពពកខ្មៅ បានរសាត់ចេញទៅបាត់ ពន្លឺជីវិតថ្មី ក៏បានឈានចូលមកដល់ សម្រាប់អ្នកមេម៉ាយវ័យក្មេង រូបស្រស់ ។ ការចាប់ផ្តើម មានពន្លឺជាថ្មីម្តងទៀតនេះ គឺក្រោយពេល ដែល អ្នកមេម៉ាយរូបនេះបានបង្ហាញខ្លួន ក្នុងវិថីសិល្បៈឡើងវិញ ហើយក៏ត្រូវបានបុរស ជាអ្នក មានទ្រព្យទាំងក្នុង និងក្រៅស្រុក ប៉ងប្រាថ្នាចូលគ្រងបេះដូង ព្យាបាលដំបៅស្នេហ៍ចាស់។

ការវិលត្រឡប់ មកចាប់យកអាជីព ជាអ្នកសិល្បៈតាមរយៈការចូលខ្លួន មកជ្រកជាមួយផលិតកម្ម សាន់ដេ ជាថ្មីរបស់អ្នកចម្រៀង មេម៉ាយរូបនេះ ត្រូវបានមហាជនមើលឃើញថា ជីវិតរបស់នាង ហាក់កាន់តែមានការបោះជំហានទៅមុខ ជាមួយនឹងក្តីសង្ឃឹមសារជាថ្មី។ ជាងនេះទៅទៀត វត្ត មានរបស់ សុខ ស្រីនាង នៅលើវិថីសិល្បៈ ក៏អាចធ្វើឲ្យនាងសំឡឹងឃើញជាថ្មីឡើងវិញ ចំពោះ ការជ្រើសរើសគូអនាគតដ៏ល្អ។

ស្របពេលនៃការឈោងចាប់យកសិល្បៈឡើងវិញនេះ អ្នកមេម៉ាយចាយរូបស្រស់ សុខ ស្រីនាង ក៏ផ្តើមរងនូវព័ត៌មានអាស្រូវស្នេហាជាបន្តបន្ទាប់ មិនខុសពីតារាស្រីៗឯទៀតនោះឡើយ។ ប៉ុន្តែ រឿងរ៉ាវដែលតែងលេចឡើងទាំងប៉ុន្មាននោះ មិនបានធ្វើឱ្យនាង ខ្វាយខ្វល់យកចិត្តទុកដាក់ នៅ ក្នុង អារម្មណ៍នោះឡើយ។ ផ្ទុយទៅវិញ បែ្រក្លាយជារឿងមួយ ធ្វើឱ្យនាងកាន់តែមានប្រជាប្រិយ ភាពលេចធ្លោ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី តែងតែគេចមិនផុតឡើយ ចំពោះពាក្យនិយាយខ្សឹបខ្សៀវគ្នា ជុំវិញការ ចាប់ផ្តើមសាងជីវិតស្នេហ៍ថ្មី របស់តារាស្រី ងារជាមេម៉ាយក្តៅស្រួយ សុខ ស្រីនាង ។ ថ្មីៗនេះមាន ប្រភពជិតស្និទ្ធនឹង សុខ ស្រីនាង បានលួចបង្ហើបប្រាប់គេហទំព័រ Looking TODAY ឱ្យដឹងថា បច្ចុប្បន្នមានបុរសរូបសង្ហា កូនកាត់ខ្មែរ-អាមេរិក ម្នាក់វ័យជិត ៤០ឆ្នាំ បាននឹងកំពុងតែចាប់អារម្មណ៍ ខ្លាំង មកលើតារា ស្រី សុខ ស្រីនាង ក្រោយពេលដឹងថា អ្នកមេម៉ាយរូបនេះ នៅពុំទាន់មានបុរស ណាម្នាក់ ក្រសោបបេះដូងនាងបានឡើយ។

ប្រភពបាននិយាយទៀតថា បុរសអាណិកជនខ្មែរ-អាមេរិកម្នាក់នោះ បានពេញចិត្តពេញថ្លើមនាង យ៉ាងខ្លាំង ហើយរាល់ថ្ងៃក៏កំពុងតែតាមយកចិត្ត ដើម្បីសុំសេចក្តីស្រឡាញ់ពីតារាស្រីរូបនេះ ។ បុរសនោះមានបំណងចង់បាន សុខ ស្រីនាង ធ្វើជាគូគាប់ យ៉ាងពិតប្រាកដ ដោយស្របច្បាប់ ហើយកំពុងព្យាយាមតាមលួងលោម ចង់បានសេចក្តីស្រឡាញ់ ។ ក៏ប៉ុន្តែនៅត្រង់ថា តើ ស្រីនាង យល់ព្រមទទួលយក ស្នេហាជាលើកទី២ ឬមួយក៏អត់ ?

គេហទំព័រ Looking TODAY ពុំអាចទំនាក់ទំនង រកការបកស្រាយពីអ្នកមេម៉ាយ សុខ ស្រីនាង បាននៅឡើយទេ នាព្រឹកថ្ងៃទី ១០ ខែតុលាឆ្នាំ២០១៤នេះ ដោយសារលេខទូរស័ព្ទរបស់នាង មិនអាចទាក់ទងបាន។ បន្ទាប់ពីជួបរឿងបរាជ័យ ក្នុងជីវិតស្នេហា អ្នកនាង សុខ ស្រីនាង បាន ផ្តើមចូលខ្លួនជាថ្មីឡើងវិញ ជាមួយការងារសិល្បៈ។ កាលពីខែមីនា ឆ្នាំ២០១០ សុខ ស្រីនាង បានរៀបអាពាហ៍ពិពាហ៍ ជាមួយតារាចម្រៀងដូចគ្នា គឺលោក ស៊ី សុវត្ថិ ។ ប៉ុន្តែចំណងអាពាហ៍ ពិពាហ៍ រវាងអ្នកទាំងពីរ ត្រូវបានបញ្ចប់ទៅវិញ កាលពីចុងឆ្នាំ២០១១ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល