១.សម្លឹងមើលខាងស្តាំដៃរបស់អ្នក
ការសិក្សារបស់អាមេរិកមួយ ដែលត្រូវបានធ្វើឡើងនៅមហាវិទ្យាល័យ Wake Forest នៃរដ្ឋខារ៉ូលីណាខាងជើង បានបង្ហាញថា ផ្ទៃមុខខាងឆ្វេងរបស់យើងមានភាពទាក់ទាញជាង ផ្ទៃមុខខាងស្តាំ ដោយផ្ទៃមុខផ្នែកខាងឆ្វេងនេះ អាចដាក់អារម្មណ៍បានល្អជាង។ ដើម្បីថតរូប ឲ្យបានស្អាត អ្នកគួរក្រលេកមើលទៅខាងស្តាំ ដែលវាអាចធ្វើឲ្យផ្ទៃមុខមូលរបស់អ្នក ប្រែជាតូចស្តើង ស្លីមគួរឲ្យទាក់ទាញ។

២.ផាត់មុខឲ្យបានត្រឹមត្រូវ
ការថតរូបឲ្យបានប្រសើ អ្នកគួរជៀសវាងប្រើប្រាស់ ម្ស៉ៅថាត់មុខណាដែលមានជាតិ រលោងខ្លាំង និងអាចធ្វើឲ្យមានចំណាំងផ្លាតជាមួយពន្លឺ។ ទោះបីជាម្ស៉ៅផាត់មុខរបស់អ្នកអាច ធ្វើឲ្យាអ្នកមានផ្ទៃមុខភ្លឺរលោងយ៉ាងណាក៏ដោយ តែវាមិនត្រូវជាមួយនឹងពន្លឺ របស់កាំមេរ៉ានោះទេ។

៣.ងាកចេញពីកញ្ចក់កាំមេរ៉ា
គ្មាននរណាម្នាក់ចង់បានរូបភាពដោយខ្លួនឯងបិទផ្នែក ឬព្រិចភ្នែកនោះទេ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរតែងាកចេញពីកញ្ចក់កាំមេរ៉ាបន្តិច ដើម្បីកាត់បន្ថយការព្រិចភ្នែករបស់អ្នក។

៤.បំបាត់ចង្កា២ជាន់
គ្មានអ្វីអាក្រក់ជាងថតរូបឃើញចង្ការបស់អ្នកមាន ២ផ្តត់នោះទេ។ ហេតុដូច្នេះ ដើម្បីជៀសវាង ចង្ការ២ជាន់នៅពេលថតរូប អ្នកគួរដាក់កាំមេរ៉ាក្នុងកំពស់ត្រឹម ឬ លើភ្នែករបស់អ្នក។ មួយវិញ ទៀត អ្នកគួរងើយចង្កាឡើងបន្តិច ដោយអ្នកអាចអនុវត្តន៍វិធីបែបនេះនៅមុខកញ្ចក់ជាមុនសិន ដើម្បីឲ្យមើលទៅដូចធម្មជាតិ។

៥.ឈរដូចជាអ្នកជំនាញ
ប្រសិនបើអ្នកចង់ថតរូបមួយចំហខ្លួន អ្នកគួរងាកខ្លួន៣ ភាគបួន នៅពីមុខកាំមេរ៉ា ដោយស្មារបស់ អ្នកមួយចំហៀងបែរទៅរកកាំមេរ៉ា ព្រមទាំងដាក់ជើងមួយទៅមុខ។ ការឈរបែបនេះ អាចធ្វើឲ្យររាងរបស់អ្នកស្រលូន ។ ព្យាយាមតម្រង់ខ្នងឲ្យត្រង់ ទាញស្មា ទៅក្រោយបន្តិច និងផតពោះរបស់អ្នក។

៦.ញញឹមឲ្យទាក់ទាញ
មនុស្សភាគច្រើន ផ្តោតទៅលើមាត់របស់អ្នក ពេលដែលអ្នកញញឹម។ ហេតុដូច្នេះហើយ អ្នកគួរព្យាយាម ញញឹមតាមធម្មជាតិ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល