វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper គ្រោងនឹងធ្វើទស្សនកិច្ចប្រទេសចិន ដើម្បីពិភាក្សាអំពីវិធីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយរវាងមហាអំណាច បានកើនឡើង និងការព្រួយបារម្ភការកើនឡើងចំពោះចំណុច ដែលអាចកើតមាននៅសមុទ្រចិនខាងត្បូង។

លោក Esper បាននិយាយ កាលពីថ្ងៃអង្គារថា លោកសង្ឃឹមថា នឹងធ្វើដំណើរមុនដំណាច់ឆ្នាំដើម្បី បង្កើតប្រព័ន្ធចាំបាច់ សម្រាប់ ការទំនាក់ទំនងដោះស្រាយវិបត្តិ និងពង្រឹងគោលបំណងរបស់យើង ដើម្បីប្រកួតប្រជែងដោយបើកចំហ នៅក្នុងប្រព័ន្ធអន្តរជាតិ ដែលយើងទាំងអស់គ្នាជាកម្មសិទ្ធិ។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការស្វែងរកការកាន់កាប់ ទឹកដី និងធនធានធម្មជាតិ របស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូងថា ជាអំពើរខុសច្បាប់ និង ប្រកាសការគាំទ្រយ៉ាងជាក់លាក់នូវការទាមទារទឹកដីរបស់បណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍ប្រឆាំងនឹងប្រទេសចិន។ ម៉្យាងវិញទៀត សហរដ្ឋអាមេរិកបាន ទម្លាក់ទំនាក់ទំនងផ្លូវការ (downgrade) ជាមួយហុងកុង បន្ទាប់ពីប្រទេសចិន បានអនុវត្តច្បាប់សន្តិសុខថ្មីមួយ ដោយរំលោភលើការសន្យារបស់ខ្លួនស្តីពីស្វ័យភាពលើទឹកដីនេះផងដែរ។

ប្រមុខការពារជាតិអាមេរិក បានថ្លែង នៅក្នុងសុន្ទរកថាមួយ ទៅកាន់វិទ្យាស្ថានអន្តរជាតិនៃការសិក្សាយុទ្ធសាស្ត្រថា៖ "យើងមិនបានស្វែងរកជម្លោះទេ"តែប្រទេសចិន "គ្មានសិទ្ធិក្នុងការប្រែក្លាយដែនទឹកអន្តរជាតិទៅ ជាតំបន់ផ្តាច់មុខរបស់ខ្លួនទេ" ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channel Nws Asia