(ក្រុងអាយរេស)៖ កីឡាករឆ្នើមប្រចាំក្រុម Lionel Messi និង Sergio Aguero សុទ្ធតែរងរបួសដូចគ្នាពីការប្រកួតក្នុងលីគរៀងៗខ្លួនរបស់ពួកគេនាពេលកន្លងមក បង្កការលំបាកដល់គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ត្បិត២ថ្ងៃទៀត ដល់ការប្រកួតវគ្គជម្រុះ World Cup 2018 ប្រចាំតំបន់អាមេរិកឡាទីន ជុំទី៧។

យោងតាមសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦ អាហ្សង់ទីន នឹងត្រូវជួបប្រកួតទល់នឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នៅថ្ងៃទី០២ កញ្ញា មុនជួបក្រុមវ៉េណេហ្សូអេណា នៅថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៦ ក្នុងវគ្គជម្រុះ World Cup 2018 ដូចគ្នា។

កីឡាករខ្សែប្រយុទ្ធជួរមុខ Sergio Aguero បានរងរបួសក្រលៀន នៅក្រោយការប្រកួតឈ្នះក្រុមភ្ញៀវ West Ham United ៣-១ ក្នុង Premier League កាលពីសប្តាហ៍មុន ហើយកីឡាករវ័យ២៨ឆ្នាំរូបនេះ ក៏កំពុងពិចារណាដោយ FA ក្នុងការដាក់ពិន័យ ៣ប្រកួត ដោយការឲ្យកែងកីឡាករខ្សែការពាររបស់ West Ham, Winston Reid ខណៈដែលមិត្តរួមក្រុម Lionel Messi ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប FC Barcelona របស់អេស្ប៉ាញនោះ កំពុងមានបញ្ហាសរសៃពួរជើង ពេលប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ Athletic Bilbao កាលពីរាត្រីថ្ងៃអាទិត្យ ទី២៨ សីហានៃសប្តាហ៍ទី២ ក្នុង La Liga។

បច្ចុប្បន្ន ក្រុមជម្រើសជាតិដែលមានរហស្សនាមថា ពពកសអាហ្សង់ទីន បានកំពុងតែស្ថិតនៅលេខ៣ ក្នុងតារាង ដោយឆ្លងកាត់ ៦ប្រកួត ឈ្នះបាន៣ដង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង