(ហ្ស៊ីមបាវ៉េ)៖  ស្ត្រីជនជាតិហ្ស៊ីមបាវ៉េម្នាក់បាន ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ដែលនាងរស់នៅបន្ទាប់ពី សម្រាលកូនមកមើលទៅ ដូចជាកង្កែបច្រើនជាងមនុស្ស។

ខាងមន្ទីរពេទ្យនិយាយថា គេពុំមានការបកស្រាយណាមួយ ចំពោះរឿងហេតុដែលមនុស្សកើត កូនមកខុសប្លែកពីធម្មតាដូច្នេះទេ ហើយប៉ូលីសក៏កំពុងសាកសួរ រកមូលហេតុឲ្យបានច្បាស់ ដែរហេតុអ្វីបានជាស្ត្រីជាម្តាយ វ័យ៣៦ឆ្នាំឈ្មោះ Precious Nyathi សម្រាលកូនមករូបរាងដូចសត្វកង្កែបទៅវិញ។

Nyathi រស់នៅភូមិមួយនៃស្រុក Gokwe នាងមានផ្ទៃពោះ៨ខែនៅពេលដែល ឈឺពោះសម្រាលកូនតែទៅពេទ្យពុំ រួចទើបកើតកូននៅផ្ទះធ្វើឲ្យប្តី មានការតក់ស្លុតយ៉ាងខ្លាំងពេល ឃើញកូនចេញ មកដូចជាកង្កែបច្រើនជាងមនុស្ស។

ក្រោយពីសម្រាលកូនរួច Nyathi និងទារកកង្កែបត្រូវបាននាំ ទៅកាន់មន្ទីរពេទ្យស្រុក Gokwe បន្ទាប់ពីមិនដកដង្ហើមតែប្រធានភូមិនិង បុគ្គលិកពេទ្យមិនអាចពន្យល់រឿងនេះទេ ហើយឪពុកម្តាយក៏ត្រូវបាន ណែនាំឲ្យធ្វើពិធីជាសាធារណៈ ព្រោះទារកកង្កែបចម្លែកនេះ បានស្លាប់ទៅហើយ។ មនុស្សជាច្រើននាំគ្នាមកមើលមុន នឹងសពត្រូវបានបូជានិង បានថតរូបបង្ហោះ ចែកចាយលើប្រព័ន្ធអ៊ីនធឺណេតផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង