CamNews

ជំនួបមិត្តភាព U-16 កម្ពុជា ប៉ះ U-15 ចិន ត្រូវបានលើកពេល តែអ្នកទិញសំបុត្រហើយអាច...?

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានជូនដំណឹងមុននេះបន្ដិចថា ការប្រកួតបាល់ទាត់មិត្តភាព​អន្ដរ​ជាតិ រវាង​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៦​ឆ្នាំ​កម្ពុជា​ (U-16) និង​ក្រុម​ជម្រើស​ជាតិក្រោមអាយុ ១៥ឆ្នាំចិន (U-15) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ត្រូវបានលើកពេលហើយ ប៉ុន្ដែអ្នកទិញសំបុត្រហើយ គឺអាចទៅប្ដូរយកថវិកាវិញបាន នៅកន្លែងលក់សំបុត្រនាពហុកីឡដ្ឋានជាតិ។

នេះគឺជាដំណឹងគួរឲ្យសោកស្ដាយមួយ ខណៈសហព័ន្ធមិនបានបញ្ជាក់ពីពេលកាលបរិច្ឆេទប្រកួតជាថ្មីនោះទេ។ ប្រភពព័ត៌មានខាងលើបាន​សរ​សេរ​ថា «ដោយ​សារ​មាន​ការ​ស្នើ​សុំ​ពន្យា​ពេលនៃការប្រកួតពីខាងភាគីស្ថានទូតចិនការប្រកួតមិត្តភាព ដើម្បីអបអរខួបលើកទី៥៨ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន នាថ្ងៃទី១១ ខែកញ្ញាវេលាម៉ោង ៦៖៣០នាទីល្ងាច ររវាងក្រុម U-16 កម្ពុជា និងក្រុម U-15 ចិន គឺត្រូវបានលើកទៅពេលក្រោយ»។

យ៉ាងណាមិញ សហព័ន្ធបានបញ្ជាក់ថា ចំពោះការលើកពេលប្រកួតនេះដែរ សម្រាប់អ្នកគាំទ្រដែលបានទិញសំបុត្រត្រៀមចូលទស្សនារួចហើយ គឺ​អាច​ទៅ​ប្ដូរ​យក​លុយ​វិញ ចាប់​ពី​ថ្ងៃ​ទី​ច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ។ ដោយឡែកម្មវិធីប្រកួតថ្មី សហព័ន្ធនឹងជូនដំណឹងបន្ដនៅពេលក្រោយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី