CamNews

ប្រធានគ្រប់គ្រង ផលិតកម្ម Rock អះអាងថា បុរសដែលលោតទឹក សម្លាប់ខ្លួន មិនមែន ជាបុគ្គលិក របស់ខ្លួននោះទេ

ភ្នំពេញ ៖ លោក លី ម៉េង ប្រធានគ្រប់គ្រង ផលិតកម្ម Rock បានឆ្លើយបដិសេធថា បុរសដែលលោតទឹកសម្លាប់ខ្លួន ហើយត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញសព កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នោះ មិនមែនជាបុគ្គលិក របស់ខ្លួននោះឡើយ ពោលជាបុគ្គលិក Freeland សម្រាប់ថតខ្សែភាពយន្តដុំ និងរឿងភាគតែប៉ុណ្ណោះ។

លោក លី ម៉េង បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥នេះ ជនរងគ្រោះ ពិតជាមកធ្វើជា អ្នកចាត់ការទូទៅ ថតខ្សែភាពយន្តមួយមានឈ្មោះ «សាកលវិទ្យាល័យកំណើតស្នេហ៍» ដែលចាក់ផ្សាយ តាមទូរទស្សន៍ CTN តែគ្រាន់តែជាបុគ្គលិកផ្នែក Freeland ប៉ុណ្ណោះ ខណៈ អ្នកចាត់ការទូទៅ នៅផលិត Rock គឺលោក គង់ សុភី ដូច្នេះលោកសូមធ្វើការបដិសេធ ចំពោះការលើក ឡើងទាំងនោះ។

ការចេញមកបដិសេធ របស់ប្រធានគ្រប់គ្រង ផលិតកម្ម Rock ខាងលើនេះបានកើតមានឡើង ខណៈសពបុរសម្នាក់ ដែលស្លាប់ដោយសារលោតទឹក សម្លាប់ខ្លួននោះគឺជាអ្នកចាត់ការទូទៅ នៅផលិតកម្ម Rock។

សូមបញ្ជាក់ថា សពបុរសម្នាក់ ដែលត្រូវបានប្រជាពលរដ្ឋ ស្គាល់ថា ជាអ្នកដឹកនាំរឿង នៅផលិតកម្ម Rock បានលោតទឹក សម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារចាស់ កាលពីរំលង អាធ្រាត្រឈាន ចូលថ្ងៃអាទិត្យទី២៦ ខែកក្កដា ឆ្នាំ២០១៥ ដោយសារតែវិបត្តិក្នុងគ្រួសារនោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹក មានសភាព ហើមស្អុយរលួយ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង៦និង២០នាទី ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុង ភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ស៊ុន ចាន់ណូរា អាយុ២៦ឆ្នាំ ជាអ្នកដឹកនាំរឿង ក្នុងផលិតកម្ម Rock បច្ចុប្បន្នស្នាក់នៅ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានស្រុកកំណើត នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិល