CamNews

ទី​បេ បូជាសព​ដោយ​កាប់សាច់ បោះ​ឱ្យ​ត្មាត​ស៊ី

មិន​ត្រឹម​តែមាន​ទំនៀមទម្លាប់​បូជាសព​ដោយ​ការ​ហាល​កណ្ដាលវាល ឬ​កាប់សាច់​សាកសព​បោះ​ឱ្យ​សត្វ​ត្មាត​ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុ​ន្ដ​ប្រជាជន​នៅ​ទី​បេ ក៏មាន​ទម្លាប់​បូជា​សព្វចម្លែកៗ គួរឱ្យ​ខា​ច​ជាច្រើន​ទៀត។

ប្រភេទ​នៃ​ការ​បូជាសព

ការបូជា​សព​នៅ​ទី​បេ មាន​ពីរ​ប្រភេទសំខាន់ៗ ទីមួយ​គឺ ដង្ហែ​សព​ឡើងលើ​ភ្នំ រួច​ទុកចោល​ឱ្យ​សត្វ​ត្មាត​ស៊ី។ ចំណែក​ប្រភេទ​ទី​ពីរ គឺមាន​ពិធីបុណ្យ​ស្មុគស្មាញ​ជាង​វិធី​ទីមួយ។ អាចារ្យ ឬ​សង្ឃ​ឡា​មៈ (Lama) នឹងធ្វើ​ពិធី​សូត្រធម៌​បួងសួង​ឱ្យ​អ្នកស្លាប់ ដោយ​ដាក់ឱ្យ​អង្គុយ​រយៈពេល ២៤ម៉ោង។ សាកសព​ត្រូវបាន​សូត្រធម៌​បួងសួង លាងជម្រះ នឹងត្រូវ​បាន​រុំ​ដោយ​ក្រណាត់​ពណ៌​ស។ ចុងក្រោយ គេ​នឹង​បំផ្លាញ​ឆ្អឹងខ្នង​របស់​សាកសព ដើម្បី​ងាយស្រួល​នាំទៅ​កាន់​កន្លែង​បូជា។ សមាជិកគ្រួសារ ឬ​មិត្ត​ជិតស្និទ្ធ​ម្នាក់​របស់​សព នឹង​ស្ពាយ​សាកសព​នេះ​នៅ​ពី​ក្រោយខ្នង។

ការ​ដង្ហែ​សព​ទៅកាន់​ទី​បូជា ចាប់ផ្ដើម​ពី​ព្រឹក​ព្រលឹម។ សមាជិកគ្រួសារ ដង្ហែ​សព និង​មានការ​សូត្រធម៌ និង​លេងភ្លេង​កំដរ​សព ប៉ុន្ដែ​ត្រូវ​រក្សា​គំលាត​ពី​សាកសព។ សព​ត្រូវបាន​គេ​ដាក់​ដេក​ផ្កាប់​នៅលើ​ដី ក្រុម​អាចារ្យខ្មោច Rogyapa ដុត​ឈើ​មួយ​ប្រភេទ​ដើម្បី​ទាក់ទាញ​សត្វ​ត្មាត ហើយ​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន ដោយ​ប្រើ​កាំបិត​មុត​ស្រួច។ រាងកាយ​នៃ​សព​ទាំងមូល ចាប់ពី​សក់ ដើមទ្រូង ស​សៃ ពោះវាន ជើង ជាដើម ត្រូវបាន​កាត់ បំបែកចេញ​ជាដុំៗ នឹង​បោះ​ទៅឱ្យ​សត្វ​ត្មាត​ស៊ី។ ចំណែក​ឆ្អឹង ត្រូវបាន​អាចារ្យខ្មោច ដំ​បំបែក​ឱ្យ​ខ្ទេច រួច​ច្របល់​ជាមួយ​ម្សៅ​អង្ករ ដើម្បីឱ្យ​សត្វ​ងាយស្រួល​ស៊ី។

ប្រភព​នៃ​ជំនឿ

ទី​បេ មាន​ផ្ទៃក្រឡា​ប្រមាណ​ជា ១,២លាន​គីឡូម៉ែត្រ ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា គឺជា​ផ្ទះ​របស់​ជួរ​ភ្នំ​ហេមពាន្ត (Himalaya) និង​បណ្ដា​តំបន់​ដែល​កម្រ​នឹងមាន​គេ​ទៅដល់។ ប្រជាជន​ទី​បេ ភាគច្រើន​រស់នៅ​តំបន់​ដែលមាន​កម្ពស់​ប្រមាណ ៥ពាន់​ម៉ែត្រ ធៀប​នឹង​កម្រិត​ទឹកសមុទ្រ ហើយ​នៅ​តំបន់​ខ្ពង់រាប​នេះ មាន​អាកាសធាតុ​ត្រជាក់​ដល់​ឆ្អឹង។

ខ្ពង់រាប​ទី​បេ គឺជា​កន្លែង​ខ្ពស់បំផុត​ក្នុង​ពិភពលោក ហើយ​ដោយសារតែ​អាកាសធាតុ ប្រជាជន​មិនអាច​បញ្ចុះសព​នៅក្រោម​ថ្ម ឬ​ទឹកកក ចំណែក​ដី គឺមាន​តម្លៃ​ថ្លៃ។ រីឯ​ការបូជា​ដោយ​ភ្លើង ក៏មាន​ការលំបាក ព្រោះតែ​ឱ​ស និង​សម្ភារៈ​សម្រាប់​បូជា​ភ្លើង មិនមាន​ច្រើន។ ប្រការ​ទាំងនេះ នាំឱ្យ​កើតមាន​ទម្លាប់​បូជាសព​ដោយ​ការបោះ​ឱ្យ​សត្វ​ស៊ី។

ជនជាតិ​ទី​បេ ភាគច្រើន កាន់សាសនា​ព្រះពុទ្ធ វជរ​យាន ពួកគេ​ជឿថា ព្រលឹង​របស់​អ្នកស្លាប់ បាន​ចាក​ចេញពី​រាងកាយ ហើយ​សាកសព​គ្រាន់តែ​ជា​សំណល់ ប្រៀប​ដូច​អង្កត់​ឱ​ស រក​ប្រយោជន៍​គ្មាន។ ចំណែក​សត្វ​ត្មាត ត្រូវបាន​គេ​ចាត់ទុក​ដូច​សត្វ​ដែលមាន​វិញ្ញាណ​ដ៏​អស្ចារ្យ។ ការយក​សាកសព​ឱ្យ​សត្វ​ត្មាត​ស៊ី ប្រៀប​ដូច​ទៅនឹង​ព្រះពុទ្ធ​ក្នុង​កំណើតផ្សេងៗ យក​ជីវិត​របស់ខ្លួន ចិញ្ចឹមសត្វ​ខ្លា ដើម្បី​ការពារ​សត្វលោក។ ដូច្នេះ ការយក​សាកសព ទៅឱ្យ​សត្វ​ត្មាត​ស៊ី អ្នកស្លាប់​នឹង​ឆាប់​បាន​ទៅ​កើត​នៅ​ឋានសួគ៌៕

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ក្មេង​ស្រី​គ្មាន​ម្រាម​ដៃ តែមាន​ទេពកោសល្យ​ខ្ពស់ អាច​លេង​ព្យាណូ​បាន​យ៉ាង​ល្អ (Video Inside)

បញ្ជូន​ទូរស័ព្ទ​ចូល​ពន្ធនាគារ ឱ្យ​សង្សារ តាម​សត្វ​ព្រាប ត្រូវ​នគរបាល​ចាប់ខ្លួន

គ្រួសារ Beckham ក្លែងក្លាយ ធ្វើ​ឱ្យ​ផ្អើលក្រុង London ពេលបង្ហាញខ្លួន តាមដងផ្លូវ

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ VE/Rex