ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០១៥នេះ បានចេញ សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលការងារនៃ ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិច ណូ ដោយសម្រេចបាន៤០ (សម្រាប់ស្ពាន) និង៧៥ភាគរយ សម្រាប់ផ្លូវក្រោមដី ក្រោយ ពីគម្រោងមួយនេះ បានបើកការដ្ឋានសាង សង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ។

សាលារាជធានីភ្នំពេញ បានបញ្ជាក់តាម សេចក្ដីជូនដំណឹងរបស់ខ្លួនថា “ការដ្ឋាននេះ បាននឹងកំពុងដំណើរ ការយ៉ាងសកម្ម ដោយ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ការងារជារួម សម្រេចបាន៤០ភាគរយនៃ គម្រោង ដោយឡែកផ្លូវក្រោមដីសម្រេច បាន៧៥ភាគរយ នៃគម្រោង ហើយចំពោះ មុខនេះ សាលារាជ ធានី ភ្នំពេញ កំពុងជំរុញ ដំណើរសាងសង់ផ្លូវក្រោមដី ដើម្បីឈានទៅ បញ្ចប់ទាំងស្រុង រួចដំណើរការផ្លូវ ក្រោមដី ជាបណ្ដោះអាសន្ន ក្នុងរយៈពេល៤៥ថ្ងៃ ”។

តាមរយៈសេចក្ដីជូនដំណឹងនេះ សាលា រាជធានីភ្នំពេញ ក៏បានប្រកាសសុំការយោគ យល់ពីប្រជាពលរដ្ឋ ចំពោះការបិទចរាចរណ៍ នៅចំណុចខ្លះ នៃមហាវិថីសហព័ន្ធរុស្សីផង ដែរ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល