CamNews

ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងផ្តើមសាងសង់ចុងឆ្នាំ ២០១២

ភ្នំពេញៈ យោង​តាម​លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​នៃគណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ
ជា ពហុ​កីឡ​ដ្ឋាន​ជាតិ​ថ្មី​ទំនើប​មួយ​ទៀត នឹង​ត្រូវ​ចាប់​ផ្តើម​សាង​សង់​នៅ​ចុងឆ្នាំ​ ២០១២​ខាង
​មុខ​នេះ។ ពហុកីឡដ្ឋាន​ថ្មី​នេះ មាន​ឈ្មោះ​ថា «ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ»  ដែល​នឹង​
សាង​សង់​ឡើង​នៅ​លើ​ដី​ទំហំ​សរុប​ជាង​៩៤​ហិចតា ក្នុង​ទីតាំង​ខាង​កើត​រាជ​ធានី​ភ្នំពេញ(នៅ
​តំបន់​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់)។

គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា  គឺ​ជា​ម្ចាស់​គម្រោង​លើ​ការ​សាង​សង់​នេះ  ដោយ​មាន​កិច្ច​សហ​
ប្រតិ​បត្តិការ​ជាមួយ​សាលារាជ​ធានី​ភ្នំពេញ ។   ផ្ទៃដី​ប្រមាណ ​៦០ ភាគរយនៃពហុកីឡ​ដ្ឋាន ​នឹង​គ្រប​
ដណ្តប់​ដោយ​តំបន់​បៃតង   (ដើម​ឈើ ​ស្មៅ សួន​ច្បារ ជាដើម) រីឯ​ ៤០ ​ភាគរយ​ទៀតគឺ​ជា​សំណង់ ។

ពហុកីឡដ្ខានជាតិថ្មីក្នុង​ទីតាំង​ខាង​កើត​រាជ​ធានី​ភ្នំពេញ (នៅ​តំបន់​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់)។

សំណង់​  សំខាន់​ដែល​ស្ថិត​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ  រួម​មាន  វិមាន​ការិយាល័យ​នៅ​ចំ​កណ្តាល
អាង​ហែល​ទឹក​ស្តង់​ដារ​អន្តរ​ជាតិ  អគារ​អត្តពលកម្ម Indoor សាល​ហ្វឹក​ហាត់​កីឡា​ប្រយុទ្ធ​ និង​កីឡា​
ផ្សេងៗ  សាល​ហ្វឹក​ហាត់​កីឡា​ប្រពៃណី រួម​ទាំង  ​ទីលាន​កីឡា​បាល់​ទាត់​ស្តង់​ដារ​អន្តរ​ជាតិ​ចំនួន​ពីរ
(ទាំង​ខាងក្នុង និង​ខាង​ក្រៅ)។

មន្ត្រី​  NOCC  បាន​បញ្ជាក់​ឲ្យ​ដឹង​ថា  ការ​សាង​សង់ និង​ការ​ប្រើ​ប្រាស់​នឹង​ធ្វើ​ឡើង​ទៅតាម​ដំណាក់
​កាល ហើយ​រាល់​គម្រោង​សាង​សង់​ទាំង​អស់​នឹង​ត្រូវ​ឆ្លង​កាត់​ភ្នាក់​ងារសំណង់​ អន្តរ​ជាតិ ។ បើ​តាម​
អ្នក​ជំនាញការ​ចំណាយ​លើការ​សាង​សង់​ពហុ​កីឡ​ដ្ឋាន​កម្រិត​អន្តរជាតិ   មិន​តិច​ជាង ​ ១០០ លាន​
ដុល្លារ​អា​មេ​រិក​នោះ​ឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Postkhmer