ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិកាណាដាមា្នក់ ដែលមានឈ្មោះថា Craig Jaret Hutchin-
son ត្រូវបានកាត់ទោសអោយជាប់ទ្រុងដែក រយៈពេល ១៨ ខែ បន្ទាប់ពីគាត់បានលួចទម្លុះ
ស្រោមអនាម័យក៏ព្រោះតែចង់បានកូនជាមួយនឹងមិត្តស្រីរបស់ខ្លួន នេះបើតាមការអោយដឹង
ពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ
នេះ។

គួរបញ្ជាក់ផងដែរថា លោក Craig Jaret មានទំនាក់ទំនងជាមួយនឹងគូស្នេហ៍របស់លោកអស់
រយៈកាល ៩ ខែកន្លងរួចមកហើយ ដោយហេតុតែស្រឡាញ់មិត្តស្រីរបស់ខ្លួនពេក និង ចង់
រក្សាចំណងមិត្តភាពស្នេហាមួយនេះនោះ លោកក៏បានលួចចាក់ទម្លុះស្រោមអនាម័យ មុនពេ
លបើកយុទ្ធនាការសង្គ្រាមសឹកជាមួយនាង បន្ទាប់ពីគាត់បានគិតថា បើសិនជាពួកគាត់ទាំង
ពីរមានកូនមែននោះ នោះទំនាក់ទំនងស្នេហ័របស់ពួកគាត់នឹងកាន់តែល្អូកល្អើនជាងមុន។

ជាលទ្ធផល ដៃគូររបស់គាត់ពិតជាមានកូនមែន តែនាងមិនពេញចិត្តនោះទេ ពោលគឺរំលូត
កូននោះចេញ ខណៈពេលដែលនាងមានអារម្មណ៍មិនស្រួលក្នុងរយៈពេលពីរសប្តាហ៍ដំបូង
ដោយឡែក បើនិយាយពីលោក Craig Jaret ត្រូវបានតុលាការផ្តន្ទាទោស អោយជាប់ពន្ធ
ធនាគាររយៈពេល ១៨ ខែពីបទរំលោភសេចក្តីទុកចិត្ត៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening