(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Zlatan Ibrahimovic បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លឹបអង់គ្លេស បិសាចក្រហម Manchester Untied បន្ទាប់ពីចាកចេញពីក្លឹបជើងឯកបារាំង Paris Saint-Germain ក្នុងបំណាច់រដូវ កាលមុន។

សារព័ត៌មាន BBC បានឲ្យដឹងថា តារាឆ្នើមដែលទើបតែចូលនិវត្តន៍ពីបាល់ទាត់ក្រុមជ្រើសជាតិស៊ុយអែត វ័យ៣៤ឆ្នាំរូបនេះ នឹងបង្ហាញខ្លួនក្នុងក្លឹបថ្មី Man Utd ក្នុងសប្តាហ៍នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Jose Mourinho ក្រោយពេលចំណាយពេលលេងនៅ PSG ៤ឆ្នាំ មិនព្រមបន្តកិច្ចសន្យាថ្មីនៅពហុកីឡដ្ឋាន Pard des Princes និងឈ្នះពាន Ligue 1 បាន៤សម័យកាលជាប់ៗគ្នាផងដែរ ពីការចូលលេងបាន ៦៧៧ប្រកួត និងស៊ុតបញ្ចូលទីបាន ៣៩២គ្រាប់។

តែយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធខ្ពស់ជាងគេ ១.៩៥ម៉ែត្រ Zlatan មិនបានជួយឲ្យជម្រើសជាតិស៊ុយអែត ឆ្លងផុតវគ្គ ជម្រុះសន្សំពិន្ទុក្នុងពូល E នៃព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេសបារាំងឡើយ ដោយបញ្ចប់ទៅឈរបាត តារាង រកបាន១ពិន្ទុប៉ុណ្ណោះ និងបំប៉ោងសំណាញ់ទីមិនបាន១គ្រាប់ឡើយ។

អតីតកីឡាករក្លឹប Inter Milan, FC Barcelona រូបនេះ ជាកីឡាករទី២ ដែល Man Utd នាំចូលមុនពេលរដូវកាល ឆ្នាំ២០១៦-២០១៧ ចាប់ផ្តើមក្នុងខែសីហាខាងមុខ បន្ទាប់កីឡាករខ្សែការពារមកពីក្លឹប Villarreal របស់អេស្ប៉ាញ Eric Bailly ក្នុងតម្លៃខ្លួន ៣០លានផោន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង