ភ្នំពេញ ៖ ករណីប្លន់ប្រដាប់អាវុធមួយករណី និងប្លន់ដោយប្រើខ្សែក្រវាត់មួយករណី ដែលបាន កើតឡើងក្នុងយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ ជាមួយគ្នា។ ដោយករណីប្លន់ប្រដាប់អាវុធកើត ឡើងនៅក្នុងភូមិ សាស្ត្រ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១៩ និង៣០នាទី និងប្លន់ប្រើ ខ្សែក្រវាត់ស្ថិតចំណុចមុខកាស៊ីណូ ណាហ្គាវើលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅ វេលាម៉ោង ២២ និង៤០នាទី ។

ករណីទីមួយ ក្នុងភូមិសាស្ត្រខណ្ឌចំការមន បើយោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹង ថា មុន ពេលកើតហេតុ មានយុវជនវ័យក្មេងម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-7077 ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះសីហនុ ទិសដៅពីលិចទៅ កើត បំណងចូលទៅលេងក្នុងមជ្ឈមណ្ឌលកោះពេជ្រ ប៉ុន្តែខណៈជិះម៉ូតូដល់ចំណុចមុខណា ហ្គាវើល ស្រាប់តែមានជនសង្ស័យ ២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូស្តុបពី មួយគ្រឿងដេញ តាមវាយយុវជនខាងលើ បណ្តាលឲ្យដួលរងរបួសបែកក្បាលផ្នែកខាងក្រោយ ហើយពួកគេ បំណងលើកយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន តែដោយសារមានអ្នករត់ម៉ូតូឌុប និងម៉ូតូរ៉ឺម៉កកង់បី នាំគ្នាស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដូច្នេះពួកគេបានគ្នាឡើងជិះម៉ូតូរបស់ ខ្លួនរត់បាត់ ស្រមោលទៅ ដោយប្លន់យកម៉ូតូរបស់យុវជនខាងលើ មិនបានសម្រេចនោះទេ ។

ក្រោយកើតហេតុ ក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ ចុះមកអន្តរា គមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ និងនាំយុវជនរងគ្រោះ ទៅកាន់ទីស្នាក់ប៉ុស្តិ៍ដើម្បីធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួនជន សង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ដោយឡែកករណីទី ២ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ដោយចោរប្លន់ប្រដាប់អាវុធមានគ្នា២នាក់ ជិះម៉ូតូស្តុបពី ពណ៌សលាយក្រហម មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ មួយគ្រឿងពីយុវជនម្នាក់កំពុងជិះតាមបណ្តោយ ផ្លូវ បេតុង បានសម្រេច ហើយក្រុមជនសង្ស័យនាំគ្នាយកម៉ូតូរបស់ជន រងគ្រោះជិះគេចខ្លួនបាត់ ស្រមោលភ្លាមៗ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល