-បងថ្លៃ កូនកំលោះ ជាយោធាស័ក្ដិ៥ ទាញកាំភ្លើង ដេញបាញ់ ផ្អើលក្នុងពិធីសែន ព្រេន

កណ្ដាល ៖ រឿងរ៉ាវស្នេហា រវាងអ្នក មេម៉ាយកូន ៣ អាយុ ៥៦ឆ្នាំ ជួបជាមួយ ប្រុសក្មេង អាយុ
២៨ឆ្នាំ ត្រូវបានរារាំង ដោយកូនៗទាំង៣នាក់ របស់ស្ដ្រីមេម៉ាយ ដោយ បោកកែវ បោកចាន
បោកឆ្នាំង ខណៈ ដែលគូស្នេហ៍ចាស់ ក្មេងទាំង ២នាក់នេះ កំពុងរៀបចំពិធីសែនព្រេនមួយ ជា
លើកទី ២ បន្ទាប់ពីពួកគេទាំង ២នាក់ បានរស់នៅ ជុំគ្នាម្ដងរួចមកហើយ ប៉ុន្ដែ ត្រូវបានខាង ប្រុស
ដែលជាប្ដីវ័យក្មេងបោកប្រាសរហូត ដល់លួចរថយន្ដ និងលុយយកទៅចាយវាយ អស់ ។ ស្នេហា
រវាងស្ដ្រីមេម៉ាយវ័យចំ ណាស់ និងប្រុសក្មេង ប៉ុន្ដែ ត្រូវបានរារាំង ដោយសារកូនៗទាំង ៣នាក់
ខាងលើនេះ បានកើតមានឡើង កាលពីវេលាម៉ោង ៦ និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ
២០១៣ កន្លងទៅ ស្ថិតនៅក្នុងបរិវេណ ឡឥដ្ឋមួយកន្លែង យីហោ ហេង ងីហ៊ាង ក្នុង ភូមិក្រោម
ឃុំព្រែកអញ្ចាច ស្រុកមុខកំពូល ខេត្ដកណ្ដាល ក្រោយផ្សារព្រែកអញ្ចាច ។

បុរសម្នាក់ ដែលត្រូវជាកូនប្រសាររបស់ ស្ដ្រីមេម៉ាយឈ្មោះ ស៊ុន លាងហួរ អាយុ ៥៦ឆ្នាំ បាន
ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលរៀបរាប់ពីដំណើររឿងថា ម្ដាយក្មេក របស់ខ្លួន បន្ទាប់ពីប្ដី
ឭឈ្មោះ ហេង ងីហ៊ាង បានស្លាប់ អស់រយៈពេលជាង ១ឆ្នាំកន្លង ទៅនោះ រូបគាត់បានលួចមាន
ទំនាក់ទំនង ជាមួយបុរសម្នាក់ឈ្មោះ សួង មនោរម្យ អាយុ ២៨ឆ្នាំ ប៉ុន្ដែ ការទំនាក់ទំនងដោយ
អាយុខុសគ្នាដូចមេឃ និងដីខាងលើនេះត្រូវ បានកូនៗទាំង ៣នាក់ ក្នុងនោះកូនស្រី ២ នាក់
ព្រមទាំងកូនប្រសារ ប្រុសមិន ព្រមធ្វើ តាមនោះឡើយ ដោយសារតែយល់ឃើញ ថា រូបគាត់
មានវ័យចំណាស់ មិនគួរទៅចង សម្ព័ន្ធមេត្រីភាព ជាមួយប្រុសក្មេងឡើយ។

លោក ហៃ ងួន អាយុ ៣៤ឆ្នាំ ដែលត្រូវ ជាកូនប្រសារប្រុសរូបនេះបានបន្ដថា ដោយ សារតែចិត្ដ
មានៈរបស់ខ្លួន ហើយមិនព្រម ស្ដាប់តាមកូនៗណែនាំនោះ ធ្វើឱ្យ ម្ដាយក្មេក របស់គាត់លង់លក់
ក្នុងកាមតណ្ហា ជាមួយ ប្រុសក្មេង សួង មនោរម្យ រហូតដល់ប្ដីចុង រូបនេះ បោកយករថយន្ដ និង
លុយកាក់អស់ មួយចំនួនធំ ហើយគេច ខ្លួនបាត់ ។ បន្ទាប់ មកម្ដាយក្មេករបស់ខ្លួន ក៏បានដាក់
ពាក្យ បណ្ដឹង ទៅកាន់សមត្ថកិច្ចរហូតដល់ស្ថាប័ន តុលាការ ដោយមានការជួយជ្រោមជ្រែងពី
កូនៗ ប៉ុន្ដែ ដោយសារតែអំណាចកាមតណ្ហា របស់ខ្លួន ជាមួយប្ដីចុងរូបនេះ ធ្វើឱ្យម្ដាយ ក្មេក
ដែលមានអាយុជិត ៦០ឆ្នាំទៅហើយ នោះ នៅដដែល ពោលបន្ដមានទំនាក់ទំនង ជាមួយឈ្មោះ
សួង មនោរម្យ រហូតដល់ ចាត់ចែង និងរៀបចំពិធីសែនព្រេនជាមួយ គ្នាទៀតផង ។

លោក ហៃ ងួន បានបន្ដថា ដោយសារ តែអស់ចិត្ដ ក្នុងការជួយជ្រោមជ្រែងម្ដាយ ក្មេករបស់ខ្លួន
ដែលបន្ដមានទំនាក់ទំនងជា មួយប្រុសក្មេងខាងលើនេះ ធ្វើឱ្យរូបគាត់ ទទួលរងការស្ដីបន្ទោស
ទៀតផង នៅពេល ដែលម្ដាយក្មេក និងប្រុសក្មេងខាងលើនេះ មានទំនាក់ទំនងជាមួយគ្នា ជា
លើកទី២ នោះ។ លុះរហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០១៣ ម្ដាយក្មេក ស៊ុន លាងហួ បាន
រៀប ចំពិធីសែនព្រេន ជាមួយប្រុសក្មេង ប៉ុន្ដែពិធី ខាងលើនេះ ត្រូវបានរំខានដោយកូនៗទាំង
៣នាក់ ដែលរារាំងមិនឱ្យម្ដាយ ធ្វើបែបនេះ រហូតដល់កូនៗទាំងនោះ អុកឡុកពិធីសែន ព្រេន
ឭគប់កែវ គប់ចាន គប់ឆ្នាំង ពីព្រោះ តែពួកគេ មិនឱ្យម្ដាយកាន់តែលង់ខ្លួនក្នុង កាមតណ្ហាតទៅ
ទៀត ។

បើយោងតាមកូនប្រហារប្រុសដដែល នេះ ក្រោយពីមានរឿងនេះកើតឡើង នៅ វេលាម៉ោង
ប្រមាណ ៨ និង៤០នាទី ស្រាប់ តែលេចមុខបុរសម្នាក់ ឈ្មោះ ស៊ុំ សុវណ្ណា អាយុ ៤៧ឆ្នាំ ជា
មន្ដ្រីយោធាពាក់ស័ក្ដិ៥ នៅទីបញ្ជាការដ្ឋាន កងទ័ពជើងគោក និង ត្រូវជាបងថ្លៃប្រុស របស់ សួង
មនោរម្យ បានជិះរថយន្ដ ១គ្រឿង ពណ៌ត្រេអ៊ី ពាក់ ស្លាកលេខខេមរភូមិន្ទ ២-០៨៥៨ ដោយ មាន
កាំភ្លើង អាកា ៤៧ មួយដើមបាញ់ ចំនួន ២ គ្រាប់ នៅក្នុងបរិវេណឡឥដ្ឋ រួច ហើយដើរទៅក្រោយ
ឡឥដ្ឋ បាញ់១គ្រាប់ ទៀត ។ ក្រោយពីមានករណីបាញ់ប្រហារ យ៉ាងអនាធិបតេយ្យ និងមិនខ្លាច
ញញើត សមត្ថកិច្ចខាងលើនេះ លោក ហៃ ងួន បាន ឱ្យដឹងទៀតថា នៅពេលដែលលោក ត្រឡប់
មកដល់កន្លែងឡឥដ្ឋវិញ ស្រាប់តែឈ្មោះ ស៊ុំ សុវណ្ណា ដោយស្ពាយកាំភ្លើងនៅស្មាខាង ស្ដាំ ដើរ
សំដៅមករូបលោក ហើយបាន គំរាមថា ចង់បាញ់គ្រវែងចោល ។ កូន ប្រសារប្រុសរូបនេះ បានឱ្យ
ដឹងទៀតថា ពេលនោះ រូបលោក រួមជាមួយកម្មករធ្វើ ការនៅក្នុងឡឥដ្ឋខាងលើនេះ បានចាប់យក
កាំភ្លើង ពីមន្ដ្រីយោធាខាងលើ រហូត ដល់ មានការផ្ទុះអាវុធជុចដី ១គ្រាប់ទៀត និង បណ្ដាលឱ្យ
កម្មករខ្លះ ព្រមទាំងរូបលោក ផ្ទាល់ មានរបួសផងដែរ ដោយសារតែការ ប្រតាយប្រតប់ជាមួយ
មន្ដ្រីយោធារូបនេះ។ យ៉ាងណាក៏ដោយ លោកហៃ ងួន បាន បញ្ជាក់ថា លោកក៏មិនបានដឹងពីមូល
ហេតុ ពិតប្រាកដ ដែលនាំឱ្យមានការបាញ់ប្រហារ ពីសំណាក់ឈ្មោះ ស៊ុំ សុវណ្ណា ខាងលើនេះ
ដែរ ប៉ុន្ដែ ក្រោយពេលកើតហេតុរួច មន្ដ្រី យោធាពាក់ស័ក្ដិ៥រូបនេះ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់
ឭខ្លួន ហើយបន្ដបញ្ជូនទៅ កាន់ស្នងការដ្ឋាន នគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ កូនប្រសារប្រុសដែល មិនអាចទ្រាំមើល ការប្រព្រឹត្ដរបស់ម្ដាយ ក្មេកចង់បានប្ដីក្មេង
ដើម្បីបំពេញកាមតណ្ហា នេះ បានបញ្ជាក់ទៀតថា កូនៗទាំងអស់ គ្មាននរណាម្នាក់គាំទ្រគាត់ ឱ្យ
យកប្ដីចុង នោះឡើយ ពីព្រោះធ្លាប់បានចាញ់បោកប្ដី ចុងរូបនេះម្ដងរួចមកហើយ រហូតអស់ រថយន្ដ
និងលុយកាក់ជាច្រើនទៀតផង ប៉ុន្ដែបែរជាគាត់ នៅតែមិនរាងចាល ហើយ បន្ដយកប្ដីក្មេងរូបនេះ
ម្ដងទៀត ដើម្បី បំពេញកាមតណ្ហានោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល