CamNews

ស្ទាវចេញ ពីសាលា ពាក់វ៉ែនតា បង្ហោះម៉ូតូ បុកអ្នកញ៉ាំអាហារ បែកថូផ្កា ហៅម៉ាក់ ប៉ា មកសម្រួល

សៀមរាម : ក្មេងស្ទាវម្នាក់ ស្លៀកពាក់ ក្នុងឯកសណ្ឋាន ជាសិស្សសាលា ទំនងទើបចេញពីសាលារៀន បានជិះម៉ូតូលឿន ហើយបង្ហោះ ជ្រុលទៅបុកក្មេងប្រុសម្នាក់ ដែលកំពុងហូបបាយ និងអ្នកលក់បាយ លោតចែកជើងគ្នា និងធ្វើឲ្យអ្នកដំណើរ ចោមរោមមើល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង០០នាទី ព្រឹកថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៤ នេះ នៅតាមបណ្ដោយផ្លូវ ស្ដុបកោះកេរ្ដិ៍ កែង និងផ្លូវលោក អាចារ្យស្វា បត់ចូល សាកលវិទ្យាល័យ បញ្ញាសាស្ត្រ សាខាខេត្តសៀមរាប ចំពីមុខហាងម៉ាស្សា មូលមិត្ត និងជាទីកន្លែងលក់ អាហារមួយកន្លែង ក្រុងសៀមរាប ខេត្ត សៀមរាប ។

អ្នកលក់នៅទីនេះ បានឲ្យដឹងថា ហេតុការណ៍ ស្ទាវបង្ហោះម៉ូតូ ហើយភ្លាត់ស្នៀត ទៅបុកមនុស្សដែលកំពុងទទួលទានអាហារ និងបែកថូផ្កា រលំតុ រលំឆាត់ បែកចាន និងធ្វើឲ្យម៉ូតូដួលប៉ះជើង ជាប់នៅនឹងតុ ឆាត់ ថូផ្កាទៅមុខមិនរួម ហើយធ្វើឲ្យបងប្រុសម្នាក់ ដែលកំពុងទទួលទានអាហារ មានរបួលស្រាល នៅនឹងកជើង និងកែងដៃ ។

គ្រោះថ្នាក់ភ្លាមៗនេះ គេពុំបានឃើញមាន សមត្ថកិច្ចណា មកដោះស្រាយនៅឡើយទេ គឺ ក្មេងស្ទាវម្នាក់នោះ បានទូរស័ព្ទហៅម្ដាយ ឱពុក ឬ អាណាព្យាបាល របស់មកជួយសម្រួល និងដោះស្រាយជាមួយបុរសដែលរងរបួស និងម្ចាស់ហាងអាហារ និងម៉ាស្សានោះ ។

សូមបញ្ជាក់ថា យុវជនដែលបង្កគ្រោះថ្នាក់ម្នាក់នោះ មិនត្រូវបានគេឲ្យដឹង ពីអត្តសញ្ញាណនោះទេ ហើយក៏មិនដឹងថា កូនចៅរបស់អ្នកណា និងរៀននៅសាលាណាដែរ នៅពេលភ្លាមៗនោះ ។ តែគេឃើញយុវជនម្នាក់នោះ បានជិះម៉ូតូ Dream 100 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1G-8127 បានដួល និងមានការខូចខាតផងដែរ ។

ដោយឡែកនៅក្រុងសៀមរាប គេក៏បានឃើញមានគ្រោះថ្នាក់ចរាចរ ជាញឹកញាប់ផងដែរ ដែលបណ្ដាលមកពីការមិនគោរពច្បាប់ ការមិនចេះអត់ឱន និងអធ្យាស្រ័យគ្នាផងដែរ ។ ម្យ៉ាងបច្ចុប្បន្ននេះ នគរបាលចរាចរណ៍ ក៏មិនមានការរឹតបន្ដឹង និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ នៅក្រុងសៀមរាប ទើបបណ្ដាយឲ្យអ្នកមិនគោរពច្បាប់ បង្ករនូវភាពអសកម្ម និងគ្រោះថ្នាក់ ដែលបណ្ដាលមកពីការប្រើប្រាស់ផ្លូវ ថ្នល់ បែបនេះ ។

ទោះជាយ៉ាងណា មានមតិមហាជននៅក្រុងសៀមរាប ក៏ដូចជាអ្នកបានឃើញហេតុការណ៍ នេះ និងហេតុការណ៍បង្ហោះម៉ូតូនៅកន្លែងផ្សេងៗ របស់ក្រុមស្ទាវ ដូចជានៅចុងផ្លូវ ៦០ម៉ែត្រ តំបន់អង្គរ-ឃ្យុងយូ សុំឲ្យសមត្ថកិច្ច និងអាជ្ញាធរ ជួយអប់រំ ណែនាំ និងចាត់វិធានការ សម្រាប់សកម្មភាពទំនើង និង អសណ្ដាប់ធ្នាប់សង្គម ព្រមទាំងអាចធ្វើឲ្យភ្ញៀវទេសចរ វាយតម្លៃពីសភាពអសីលធម៌ នៅក្នុងសង្គមផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល