(ភ្នំពេញ)៖ តារាសម្តែងសិចស៊ីមិនចាញ់នារីអ៊ឺរ៉ុប នាង ដេនី ក្រៅពីរង់នូវព្រនង់នៃរិះគន់ចាក់ស្រោចស្ទើរងើបមុខមិនរួចរឿង ស្លៀកពាក់បញ្ចេញភាពសិចស៊ីហើយនោះ នាងក៏ត្រូវបានគេស្គាល់ថា ជាតារាស្រីមួយដួងដែលហ៊ឺហា លើការប្រើប្រាស់សម្ភារៈនិយម មិនចាញ់តារាល្បីៗផ្សេងទៀតឡើយ។

យ៉ាងណាមិញ ទោះបីជាតារាស្រីនាង ដេនីធ្លាប់ការរិះគន់ខ្លាំងៗ ពីទស្សនិជនរឿងស្លៀកពាក់សិចស៊ី មិនប្រណីដៃយ៉ាងក៏ដោយ ប៉ុន្តែនាងហាក់ប្រងើយ នៅតែគឃ្លើនធ្វើខ្លួនដូចជា មិនដឹងឮ។ ផ្ទុយទៅវិញជារឿយៗ ដេនី បែបជាចិត្តសឿងកាន់តែងបញ្ចេញសម្ញែងរូបថត ភាពបង្ហាញភាពសិចស៊ី នៅបណ្តាញសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់ដោយមិនញខ្លាចក្រែង ឬញើតការព្រមានរបស់ក្រសួងឡើង។

បែរមកនិយាយ ពីរឿងស្នេហារបស់កញ្ញា ដេនី ឯណេះវិញ កន្លងមកពុំធ្លាប់ត្រូវបាននរណាម្នាក់ដឹងទេថា នាងធ្លាប់មានស្នេហា ឬកំពុងសាងសម្ព័នភាពស្នេហ៍ ជាមួយបុរសណាឡើយ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ នាងបានសរសេរបង្ហោះ នៅលើហ្វេសប៊ុកជាសាធារណៈ ដូច្នេះថា «ធ្លាប់ឈឺចាប់ ធ្លាប់ត្រូវគេក្បត់ ធ្វើឲ្យខ្ញុំលែងទុកចិត្ត នឹងសាកល្បងស្រឡាញ់អ្នកណាទៀត។ កើតជាមនុស្ស គឺជៀសមិនផុតពីរឿងស្នេហា នឹងការឈឺចាប់ឡើយ តែយើងមិនគួរបិទផ្លូវខ្លួនឯង ព្រោះធ្លាប់បរាជ័យនោះទេ ។ គ្រាន់តែចាំទុកថាកុំស្រលាញ់គេច្រើនជាង ស្រលាញ់ខ្លួនឯង ទោះជាយ៉ាងណា ក៏គ្មានអ្នកណាគេស្រលាញ់យើង ជាងយើងស្រលាញ់ខ្លួនឯងដែរ..»។
តាមរយៈសារនេះ អាចបញ្ជាក់ថា តារាស្រីនាង ដេនី ធ្លាប់ឆ្លងកាត់រឿងស្នេហាឈឺចាប់ និងបែបបាក់ម្តងរួចមកហើយ រហូតធ្វើឲ្យចិត្តរបស់នាង មានអារម្មណ៍ខ្លាចរអា ប៉ះចំស្នេហ៍បែបនេះទៀត៕

- អាន ៖ ពូកែរិះគន់ពេក..! ដេននី បង្ហោះរូបអាក្រាត សល់តែអាវទ្រនាប់ និងខោលីអូវិញម្តងមើល៍..!

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី