កាលពីថ្ងៃទី ១៧ កញ្ញា ក្នុងកម្មវិធី One Night of TV Entertainment នៃប៉ុស្តិ៏ទូរទស្សន៏ SBS ក្តោបទៅលើ គ្រោះថ្នាក់ចរាចរណ៏របស់ក្រុមតារាចំរៀង Ladies' Code បានទទួលគណនីសាក្សីពី មនុស្សជាច្រើន ដែលមានវត្តមាននៅក្នុងហេតុការណ៏នោះ ក៏ដូចជាសេចក្តីរាយការណ៏ពីអ្នកជំនាញ។

យោងតាមអត្ថបទមួយនៅក្នុង Asian Universe សាក្សីម្នាក់ ដែលបានឃើញគ្រោះថ្នាក់ចរាចរណ៏នោះ បាននិយាយថា៖ គាត់បានឃើញរថយន្តនោះញ័រ ហើយថែមទាំងរេចង្កូត ក៏បានទៅបុកនឹងជញ្ជាំងផ្លូវ និង ក្រឡាប់ចំនួន ៣ដង។

បុគ្គលិកឡានពេទ្យ ដែលបានទៅដល់កន្លែងកើតហេតុ និយាយថា៖ មានមនុស្សប្រហែលជា ២ រឺ៣ នាក់ កំពុងបក់ដៃជាសញ្ញា។ រថយន្តទាំងមូលត្រូវបានខ្ទេច ហើយកង់ខាងក្រោយមួយ បានរបូតចេញ។ អ្នកជំនាញបានសន្និដ្ឋានថា កង់ខាងក្រោយ ដែលរបូតនោះ ដោយសារតែមានបញ្ហាការថែទាំរថយន្ត រឺ មកពី ការប្រើប្រាស់ហួសកំរិត។ ពួកគេបានវិភាគថា មូលហេតុ ដែលនៅពីក្រោយ គ្រោះថ្នាក់ចរាចរណ៏ នោះ ប្រហែលមកពីគុណវិបត្តិរបស់រថយន្តនោះឯង។ អ្នកជំនាញម្នាក់ បាននិយាយថា៖ អ្វីដែលកាន់តែ សំខាន់ នោះគឺ ថាតើអ្នកដែលមានវត្តមាននៅក្នុងរថយន្តនោះ បានដាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវ និង អង្គុយនៅកន្លែង ស្រួលបួលរឺអត់ ខណៈពេលមានគ្រោះថ្នាក់ចរាចរណ៏នោះ។ បុគ្គលិកឡានពេទ្យ ម្នាក់បាននិយាយថា៖ ខណៈពេលកំពុងជួយសង្គ្រោះជនរងគ្រោះ គេមិនចាំថា ពួកគេទាំងនោះពាក់ ខ្សែក្រវ៉ាត់រឺអត់ទេ។

ប្រែសំរួលដោយ៖ វិចិត្រ
ប្រភព៖ lollipop