គ្រូបង្វឹក Mancini បានស្លេកមុខពេលទទួលបានដំណឹងពីរបួសរបស់ Micah Richards
មានសភាពធ្ងន់ធ្ងរគួរសម ដែលនឹងត្រូសំរាកពីការប្រកួតប្រហែល 10 សប្តាហ៍។

Micah Richards បានរងរបួសកជើង ពេលរួមប្រកួតជាមួយក្រុមជំរើសជាតិអង់គ្លេសនៅ Olympic
2012។ តាមការប៉ាន់ស្មានជំហានដំបូង ខ្សែការពារកើតឆ្នាំ 1988 រូបនេះនឹងត្រូវសំរាកពីការប្រកួត
រយះពេលប្រហែល 4សប្តាហ៍។ ការត្រួតពិនិត្យពីស្ថានភាពរបួសថ្មីបំផុតបានឲ្យឃើញថា របួសរបស់
កីឡាកររូបនេះ ធ្ងន់ធ្ងរជាងការប៉ាន់ស្មាន។

Micah Richards រងរបួសធ្ងន់នៅ កជើង

Micah Richards ត្រូវបានគ្រូបង្វឹក Mancini ឲ្យតំលៃខ្ពស់គ្រាន់បើដែរ ជាកំលាំងដ៏រឹងមាំនៅទីតាំង
ការពារមុខសំណាញ់ទី។ ដូច្នេះការដែលកីឡាកររូបនេះត្រូវសំរាកការប្រកួតរយះពេលយូរ ធ្វើឲ្យ
Man City ខាតបង់កំលាំងយ៉ាងច្រើន។ ក្លឹប Man City នឹងចាប់ផ្តើមការពារតំណែងជាម្ចាស់ជើងឯក
របស់ខ្លួនដោយធ្វើការប្រកួតជាមួយក្លឹបថ្មីដែលទើបឡើងគឺ Southampton នៅម៉ោង 22h ថ្ងៃទី19/8៕

ដោយ៖ សិលា
ប្រភព៖ zing