CamNews

តុលាការ សម្រេចឃុំខ្លួន បុគ្គលិក គ្រឹះស្ថានហិរញ្ញវត្ថុ «AMK» រឿងបើកម៉ូតូបំបុក នគរបាល ចរាចរណ៍

កំពង់ចាម ៖ មន្ដ្រីសាលាដំបូង ខេត្ដកំពង់ចាម បានឱ្យដឹងថា ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការ បាន សម្រេចចេញដីកាឃុំខ្លួន បុគ្គលិកស្ថាប័នមីក្រូហិរញ្ញវត្ថុ «AMK» ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពាក់ព័ន្ធ ទៅនឹងការបង្កបទល្មើសចំនួន៣ ដែលផ្ដើម ចេញពីការមិនគោរព ច្បាប់ចរាចរណ៍ ដោយបានបើក ម៉ូតូបំបុក នគរបាល ពេលកំពុងចុះចាប់ ផាកពិន័យ តាមដងផ្លូវសាធារណៈ ។

មន្ដ្រីតុលាការ ខេត្ដកំពង់ចាម បានបញ្ជាក់ ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ព្រះរាជអាជ្ញាបានសម្រេច ចេញដីកាឃុំខ្លួន ឈ្មោះសេង បញ្ញា អាយុ២៣ឆ្នាំ រស់នៅភូមិសង្កែពង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ។

មន្ដ្រីតុលាការរូបនេះ បានបន្ដថា ជនសង្ស័យបានប្រព្រឹត្ដបទល្មើស ចំនួន៣រួម មានទី១ មិនគោរពច្បាប់ ចរាចរណ៍ ផ្លូវគោក (បើកម៉ូតូមិនពាក់ មួកសុវត្ថិភាព និងម៉ូតូមិន ដាក់កញ្ចក់មើលក្រោយ) ទី២ រារាំងសមត្ថកិច្ច ចរាចរណ៍ ពេល កំពុងបំពេញការងារ និង ទី៣ បង្ករបួសស្នាម ដោយបើកម៉ូតូបំបុក នគរបាលចរាចរណ៍ បណ្ដាលឱ្យរងរបួសធ្ងន់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ ស្ថិតនៅ លើផ្លូវជាតិ លេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នគរបាល ចរាចរណ៍ មួយក្រុម បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ លើ មធ្យោបាយដំណើរ ស្រាប់តែជនបង្ករូប នេះ បានបើក ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1C-4031 ដោយ មិនពាក់មួក សុវត្ថិភាព និងមិនដាក់កញ្ចក់មើលក្រោយ ។

នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវ គោក នៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម លោក ឡុង ម៉េងសែ បានបញ្ជាក់ថា ជន នេះបានបើកម៉ូតូ តាមដងផ្លូវជាតិលេខ៧ ក្នុងទិសដៅ ពីលិចទៅកើត ពេលនោះ លោក ហាវ ឈុនអ៊ី មន្ដ្រីនគរបាលចរាចរណ៍ របស់លោក បានហៅឱ្យឈប់ ប៉ុន្ដែរូបនេះមិន ឈប់បន្ដ បើក ទៅមុខទៀត ដល់គោលដៅទី២ ក៏ត្រូវលោក ឈិន ឆាយ៉ា ជានគរបាលចរាចរណ៍ ដែរនោះ បានហៅឱ្យឈប់ ។

ប៉ុន្ដែជននេះ មិនឈប់ក៏ត្រឡប់មកក្រោយ ហើយនៅ ពេលដែល លោក ហាវ ឈុនអ៊ី បន្ដហៅឱ្យឈប់ ក៏ត្រូវរូបគេ បើកម៉ូតូបំបុកបណ្ដាលឱ្យ រងរបួសធ្ងន់តែម្ដង ។

នាយការិយាល័យ នគរបាលចរាចរណ៍ បានបញ្ជាក់ ដោយយោងតាមផ្លូវច្បាប់ថា ឈ្មោះ សេង បញ្ញា បានរំលោភលើមាត្រា៦៩ដែល មានន័យថា «ការរំលោភលើរាងកាយ កិត្ដិយស សេចក្ដីថ្លៃថ្នូ និងសមត្ថកិច្ច របស់ភ្នាក់ងារ នគរបាលចរាចរណ៍ ដែលកំពុងបំពេញ ភារកិច្ច ត្រូវទទួលទោសតាមច្បាប់ ក្នុងជំពូក ទី១០ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧» ។

តាមនាយការិយាល័យរូបនេះ ដោយសារ តែជនបង្ក មិនត្រឹមប្រព្រឹត្ដ ទង្វើល្មើសច្បាប់ ចរាចរណ៍តែមួយនោះ ពោលបានបង្ករបួស ស្នាមទៀត ទើបការិយាល័យ បានបញ្ជូនជននេះ ទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលខេត្ដកំពង់ចាម ដើម្បីធ្វើ ការសួរនាំ ហើយបញ្ជូនខ្លួនទៅកាន់តុលាការ រហូតមាន ការឃុំខ្លួនតែម្ដង ។

បើតាមការ បញ្ជាក់របស់មន្រ្តី នគរបាលចរាចរ ចំពោះករណីខាងលើនេះក្រោយកើតឡើងភ្លាមៗ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យបញ្ជូន សំណុំរឿង និងបញ្ជូនខ្លួន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ បើទោះបីជននេះ បោះពាក្យសំដី និងយល់ព្រមសង សំណងយ៉ាងណាក៏ដោយនោះ ។

ក្រោយមានរឿងនេះកើតឡើង ស្នងការ នគរបាលខេត្ត បានបញ្ជាឲ្យបញ្ជូន យុវជនខាងលើមកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីធ្វើការសួរនាំ និងមានវិធានការណ៍ តាមផ្លូវច្បាប់។

បើតាមការបញ្ជាក់របស់ លោក សុខ សំបូរ នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តកំពង់ចាម ជននេះមាន ឈ្មោះ សេង បញ្ញា អាយុ២៣ឆ្នាំ រស់នៅភូមិសង្កែពង់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងបច្ចុប្បន្ន បម្រើ ការងារនៅស្ថាប័នមីក្រូហិរញ្ញវត្ថុ «AMK» ។

ជុំវិញករណីបង្ករបួសស្នាម ដែលចេញមក ពីការមិនគោរព ច្បាប់ចរាចរណ៍ ខាងលើនេះ លោកឧត្តមស្នងការ នគរ បាល ខេត្តកំពង់ចាម បែន រ័ត្ន បាន បញ្ជាក់ថា «នៅពេលដែលយក មកដល់ស្នងការ គេថាឲ្យ៣០០ដុល្លារ ដើម្បី បញ្ចប់រឿង នេះជាការប្រមាថ ដល់កិត្តិយស របស់កងកម្លាំង នគរបាលយើង ដូច្នេះ ខ្ញុំអត់ព្រមដាច់ខាត ហើយយើងអត់ទារថ្លៃទេ ពីព្រោះយើងឈឺចិត្ត ជាង ឈឺខ្លួន ចំពោះការបោះពាក្យ សំដីយ៉ាងដូច្នេះនោះ»៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល