(ភ្នំពេញ)៖ អ្នកនាង គង់ សុជាតិ ពិធីករល្បីឈ្មោះ របស់ទូរទស្សន៍ MyTV ទើបទទួលបានកាដូចំណងដៃកូនស្រី ម្នាក់ ទៀត ដ៏ស្រស់ស្អាតទ្រលុកទ្រលន់ ដែលជាតំណក់ឈាមរួមគ្នារវាង អ្នកនាង ជាមួយស្វាមី គឺលោក ជា វិបុល។ ទន្ទឹម គ្នានៃការសម្រាលកូន ដោយសុវត្ថិភាពនេះដែរ ស្វាមីរបស់នាង គង់ សុជាតិ គឺលោក ជា វិបុល ក៏បានបង្ហោះរូបថតប្រពន្ធកូនរបស់ខ្លួន ជាមួយការសម្តែងទឹកចិត្តរីករាយយ៉ាងខ្លាំង ដើម្បីបង្អួតពីសុភមង្គល បន្ទាប់បានក្លាយជាឪពុករបស់គេម្នាក់។

ជាមួយគ្នានេះលោក ជា វិបុល ដែលត្រូវបានគ្រប់គ្នាលើកសរសើរ ថា ជាសា្វមីល្អ និងគំរូបានសរសេររៀបរាប់ថា «My wife delivered baby (Dory) at the Kompul Pich hospital.Thank you so much all doctors n nurses !»។ ប៉ុន្តែ លោកមិនបានបញ្ជាក់ទេថា ការសម្រាលកូនស្រីពីសំណាក់ប្រពន្ធលោកពេលនេះ គឺមានលក្ខណៈបែបធម្មជាតិ ឬតាមការវះកាត់នោះទេ ខណៈមានអ្នកលេងហ្វេសប៊ុកមួយចំនួន លើកជាសំណួរចំពោះរឿងនេះ។

បន្ទាប់ពីឆ្លងទន្លេឃើញមុខកូនភ្លាមៗ លោក ជា វិបុល និង ភរិយាអ្នកនាង គង់ សុជាតិ ដែលរៀបការរស់នៅជាមួយ គ្នាប្តី-ប្រពន្ធ រយៈពេលជាង៣ឆ្នាំ ក៏បានសម្រេចដាក់ឈ្មោះឲ្យកូនស្រីថា «ដូរី» មានទម្ងន់ ២.៨០គីឡូក្រាម។ ចំណែកឯទីតាំងកន្លែងសម្រាកសម្រាលកូនពេលនេះ គឺនៅមន្ទីរពេទ្យ «កំពូលពេជ្រ»។

ស្របគ្នានឹងការបង្ហោះរូបថត ទារិកា(កូនស្រី)បង្ហាញមហាជនសាធារណៈ នៅលើបណ្តាញហ្វេសប៊ុករបស់លោក ជា វិបុល ពេលនេះគេសង្កេតឃើញ មានមិត្តភក្តិ និងអ្នកគាំទ្រមួយចំនួនបានសរសេរសម្តែងការចូលរួមអបអរ និងជួនពរប្រពន្ធនកូនរបស់លោក ឲ្យមានសុខភាពល្អផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង