ព័ត៌មានអន្តរជាតិ ៖ ក្រសួងកសិកម្មគូសបញ្ជាក់ឲ្យដឹងថា អាជ្ញាធរបារាំងបានចេញបញ្ជានៅថ្ងៃពុធ នេះឲ្យមានការសម្លាប់មាន់ទា នៅតំបន់ចំនួន ៣ ដែលរងនូវផលប៉ះពាល់នៃជម្ងឺឆ្លង ផ្តាសសាយ បក្សីយ៉ាងលឿនជាទីបំផុត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។

រាល់បក្សីទាំងអស់ដែលកំពុងតែមានវត្តមាននៅក្នុងតំបន់ប្រឈមទាំង៣នេះ នឹងត្រូវសម្លាប់ចន្លោះ ថ្ងៃទី ៥មករា ដល់ថ្ងៃទី ២០មករា នៅភាគខាងលិចឆៀងខាងត្បូង ប្រទេសបារាំង ពោលតំបន់ទាំង ៣ដែលប្រឈម នោះ រួម មាន ដូច ជា ៖ Gers, Landes and Hautes-Pyrenees ។ បារាំង គឺជាប្រទេសដែលមានករណីឆ្លងវីរុសផ្តាសសាយបក្សីខ្លាំងបំផុត នៅក្នុងតំបន់ អឹរ៉ុប តួយ៉ាង មានសេច ក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា មានករណីឆ្លងវីរុស ផ្តាសសាយបក្សី H5N8 ដល់ទៅ ៨៩ ករណី។

របាយការណ៍បញ្ជាក់ឲ្យដឹងថា មាន់ទាប្រមាណជាង ៨០០,០០០ ក្បាល នៃចំនួនមាន់ទាសរុបដល់ ទៅ ១៨លានក្បាល នៅឯភាគខាងត្បូងឆៀងខាងលិចប្រទេសបារាំងនោះ នឹងត្រូវកាប់សម្លាប់ សប្តាហ៍ខាងមុខនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ