កំសាន្ត ៖ តារាសម្តែងស្រីកំពុងតែឡើងកូដគឺនាង Bella ranee កំពុងតែក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ Fans ទាំងក្នុងនិងក្រៅប្រទេស។ បើនិយាយអំពីការសម្តែងតាំងពីចូលសិល្បៈមក នាងបានសម្តែងរឿងភាគជាច្រើន ហើយក្នងចំណោមរឿងទាំងអស់នោះ គឺមានរឿងចំនួន ៥ ដែលផ្ទុះខ្លាំងនិងមានការគាំទ្រច្រើនលើសលប់តែម្តង៖

១. Pohn Prom Onlaweng

តារាថៃរូបនេះបានចាប់ដៃគូជាមួយនិង លោក Boy pakorn ហើយនៅក្នុងសាច់រឿងនោះ នាង Bella ranee គឺពិតជាគួរឲ្យស្រលាញ់មែនទែន។ រឿងមួយនេះត្រូវបានគេដឹងថា បានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៣ ហើយទទួលបាននូវមតិល្អៗជាច្រើនពីអ្នកគាំទ្រ។

២. Khun Chai Puttipat

តារាថៃរូបនេះបានចាប់ដៃគូជាមួយនិង លោក James Jirayu ហើយនាងសម្តែងជាតួកូនអ្នកក្រ ដែលត្រូវកូអ្នកមានលក់ស្រលាញ់ដកស្នេហ៍មិនរួច។ រឿងមួយនេះត្រូវបានគេដឹងថា បានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៣ ដូចគ្នា។

៣. Pa Di Wa Rad Da

នេះគឺជាលើកទី ២ ហើយដែលតារាស្រី័វ័យ ២៧ ឆ្នាំរូបនេះបានចាប់ដៃគូជាមួយនិង លោក James Jirayu ហើយក៏នៅតែទទួលបានការគាំទ្រច្រើនដូចដើម។

៤. Plerng Boon

រឿងភាគនេះផ្ទុះខ្លាំងនៅក្នុងឆ្នាំ ២០១៧ ហើយការសម្តែងរបស់នាង Bella Ranee និងនាង Janie Thienphosuwan ពិតជាល្អឥតខ្ចោះមែនទែន។

៥. Buppae Sunniwas

សម្តែងជាគូជាមួយនិង លោក Pope Thanawat គឺជាលើកទីមួយហើយសម្រាប់តារាស្រីរូបនេះ ហើយបើនិយាយអំពីការគាំទ្រវិញ គឺពិតជាល្អហួសពីការស្មានមែនទែន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews