បុរសម្នាក់ឈ្មោះ Hao Xianzhang កំពុងរស់នៅក្នុងភូមិ Hexia នៃតំបន់ Handan ក្នុងខេត្ត
Hebei ប្រទេសចិន បានចំណាយពេល ៦ឆ្នាំ ដើម្បីស្រាវជ្រាវ និងសាកល្បងដើម្បីធ្វើអោយ
ផ្លែ ព័រ មានរូបរាងដូចមនុស្ស និងព្រះពុទ្ធ។

លោក Hao Xianzhang បានអោយដឹងថា ក្នុងឆ្នាំនេះ លោកបង្កើតផ្លែព័រដែលមានរូបរាង
ពិសេសចំនួន ១០,០០០ផ្លែ ហើយគាត់មានបំណងយកទៅលក់នៅអឺរ៉ុប។ បើទោះជា
តម្លៃក្នុងមួយផ្លែ ប្រហែលជាង ៦ ដុល្លារអាមេរិក ប៉ុន្ដែអ្នកស្រុកនៅតែនាំគ្នាមកទិញយក
ទៅផ្ទះដើម្បីគោរពបូជាផង និងដើម្បីបានឃើញពីភាពអស្ចារ្យនេះផង។

បុរសដែលមានគំនិតច្នៃប្រឌិតនេះ បានបន្ដថា លោកបានយកពុម្ភដែលមានរូបរាងផ្សេងៗ
មកខ្ចប់ផ្លែព័រ កាលពីពួកវានៅតូច ដល់ធំឡើងអស់កម្រិត វានឹងមានរូបរាងដូចពុម្ភដែល
បានកំណត់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14