ភ្នំពេញៈ កាលពីពេលថ្មីៗនេះមានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយថា មានស្ត្រី
ម្នាក់វ័យ ប្រហែលជាជាង ៣០ឆ្នាំ បានព្យាយាមតាមរំខានជីវិត រស់នៅប្រចាំថ្ងៃ របស់ពិធីការិនី
ស្រីស្រស់ កញ្ញា ឌួង ហ្សូរីដា ឥតមានពេលល្ហែល្ហើយ ស្ទើរគ្រប់ពេលវេលា រហូតធ្វើឲ្យតារាស្រី
រូបនេះ បង្ខំចិត្តដាក់ពាក្យប្តឹង ទៅសមត្ថកិច្ច ដើម្បីការពារសុវត្ថិភាព ផ្ទាល់ខ្លួនរបស់នាង ។បន្ទាប់
ពីលេចឮបែបនេះ ត្រូវបាន ឌួង ហ្សូរីដា អះអាងប្រាប់ថា រឿងនេះបានកើតឡើងលើនាង ជាង
៣ឆ្នាំមកហើយ មិនមែនជារឿងថ្មីនោះទេ។

ថ្មីៗនេះតារាសម្តែង និងជាពិធីការិនី សម្បូរវោហារូបស្រស់សោភា ឌួង ហ្សូរីដា បានធ្វើឲ្យទស្ស
និកជន ជាច្រើនមានការភ្ញាក់ផ្អើល ក្រោយពីនាងបាន និយាយប្រកាសក្តែងៗ ពីរឿង ស្ត្រីម្នាក់
ដែលតែងតែព្យាយាម តាមរំខាននាងស្ទើរគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយសារតែចិត្ត
ស្រលាញ់ និងចូលចិត្តគាំទ្រនាង រហូតធ្វើឲ្យនាងមានភាពភ័យខ្លាច ព្រោះតែស្ត្រីម្នាក់នោះ
បង្ហាញពីទឹកចិត្ត ស្រលាញ់នាងខ្លាំងពេក។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ ត្រូវបានស្ត្រីម្នាក់ដែលអះអាងថា ជាប្អូនស្រីរបស់ពិធីការិនី
កញ្ញា ឌួង ហ្សូរីដា បាន LookingTODAY ឲ្យដឹង ថាចំពោះព័ត៌មានដែលលេចឮនោះ មិនមែន
ជារឿងថ្មីដែលកើតឡើង លើបងស្រីនាងទេ គឺជារឿងយូរណាស់មកហើយ គ្រាន់តែថ្ងៃមុននោះ
បងស្រីនាងរំឭកលើកយកមកនិយាយ នៅលើ កញ្ចក់ទូរទស្សន៍ ហើយធ្វើឲ្យទស្សនិកជន មាន
ការយល់ច្រឡំ។

ប្អូនស្រីរូបនោះ បានប្រាប់ឲ្យដឹងទៀតថា “គោលបំណងដែលបងហ្សូ គាត់យកមកនិយាយនោះ
គឺក្នុងន័យ ចង់ក្រើនរំឭកទៅដល់ក្រុមអ្នកគាំទ្រ កុំឲ្យចំណាយពេលវេលាច្រើន មកគាំទ្រគាត់អី
គួរណាស់តែយកពេលវេលាទៅ សិក្សាឬក៏ធ្វើការអ្វីផ្សេងឲ្យបានច្រើន ហើយគាត់(ដួង ហ្សួរីដា)
ពិតជា សប្បាយចិត្ត និងរំភើបខ្លាំងណាស់ នៅពេលដែលមនុស្សដែលគាំទ្រ និងស្រលាញ់គាត់
មាន ភាពជោគជ័យជាមួយនិងអ្វីមួយ កុំចំណាយពេលច្រើន មកធ្វើការគាំទ្រគាត់ច្រើនពេក
ដូចជា កាលពីប៉ុន្មានឆ្នាំមុននោះ ធ្លាប់មានស្ត្រីម្នាក់ គាត់ចំណាយពេលទាំងការទូរស័ព្ទ និងចង់
ជួបគាត់ គ្រប់ពេលដោយសារ តែការស្រលាញ់ពេញចិត្តគាត់ពេក"។

នាងបានប្រាប់ឲ្យដឹងទៀតថា កាលដែលបងស្រីនាង និយាយបែបនេះ មិនមែនចង់ទាក់ទាញ
ការចាប់អារម្មណ៍អ្វីនោះទេ គឺគ្រាន់តែចង់ក្រើនរំឭកទៅ ដល់យុវវ័យកុំឲ្យចំណាយពេលក្នុងការ
គាំទ្រសិល្បៈច្រើនពេក គួរណាស់ តែយកពេលទៅធ្វើអ្វីដែលសំខាន់ឲ្យច្រើនជាង ទើបជាការ
ល្អ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល