វិធីវះកាត់កែប្រអប់មាត់ឱ្យមានទ្រង់ទ្រាយដូចកំពុងញញឹម កំពុងតែក្លាយជាការពេញនិយមថ្មី
បំផុតនៅកូរ៉េខាងត្បូង។

ក្នុងបណ្ដាប្រទេសនៅអាស៊ី កូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកជាប្រទេសមួយដែល “ញៀន” នឹង
ការកែសម្ផស្សដោយការវះកាត់ ខ្លាំងជាងគេ។ ដើម្បីទទួលបានសម្រស់ស្រស់ស្អាតដូចបារាំង
កូរ៉េខាងត្បូង បានបង្កើត និងនិយមវិធីវះកាត់កែសម្ផស្សជាច្រើនបែប ច្រើនយ៉ាង ហើយទាំងនេះ ក៏បានរាលដាលដល់បណ្ដាប្រទេសនៅក្បែរខាងផងដែរ។

រូបថតរបស់នារីម្នាក់ដែលគេអះអាងថា បានកែចង្វែកមាត់ឱ្យមានទ្រង់ទ្រាយដូចការញញឹម
គឺជាប្រភពដែលនាំឱ្យមានការពេញនិយម

ថ្មីៗនេះ វិធីកែសម្ផស្សបែបថ្មីមួយដែលបានក្លាយជាការពេញនិយមបំផុត នោះគឺការវះកាត់កែ
ប្រអប់មាត់ឱ្យមានរូបរាងដូចធ្នូ ពោលគឺដូចកំពុងញញឹម។ ការកែសម្ផស្សបែបនេះ ត្រូវបានគេ ចាប់អារម្មណ៍ជាលើកដំបូងនៅពេលមានបង្ហោះរូបថតរបស់នារីម្នាក់ ភ្ជាប់ជាមួយនឹងការអះអាង
ថា នាងបានសាកល្បងការវះកាត់មួយដើម្បីធ្វើឱ្យប្រអប់មាត់មានរូបរាងដូចកំពុងសើច។ បើទោះ
ជា មិនទាន់មានអ្នកអះអាងចំពោះការពិតរបស់រូបថតនេះ ប៉ុន្ដែមន្ទីរកែសម្ផស្សដែលមានឈ្មោះ
ថា AONE បានទទួលស្គាល់ថា ខ្លួនមានផ្ដល់សេវាកម្មបែបនេះ។

ជារួម ការវះកាត់តាមបែបនេះនឹងជួយកែលំអមកវិញនូវសាច់ដុំមុខនៅសងខាងមាត់ ដោយការ
លើក ឬដាក់សាច់ដុំទាំងនោះ។ មានន័យថា បន្ទាប់ពីធ្វើការវះកាត់រួច ផ្ទៃមុខរបស់អ្នក ពេល
ណា ក៏ពេញដោយស្នាមញញឹម បើទោះជាអ្នកមិនសប្បាយចិត្ត ឬមិនបានញញឹមក៏ដោយ។

មន្ទីរកែសម្ផស្ស AONE បានបកស្រាយចំពោះការវះកាត់បែបនេះថា មនុស្សមួយចំនួន មានសាច់
ដុំនៅជុំវិញមាត់មានកម្លាំងខ្សោយ និងសាច់ដុំជុំវិញថ្គាមមានភាពរឹងមាំ (ជាងសាច់ដុំនៅជុំវិញមាត់)
ដូច្នេះធ្វើឱ្យទ្រង់ទ្រាយនៃការសើច មិនមានភាពស្រស់ស្អាត។ ប៉ុន្ដែ ចំពោះប្រអប់មាត់របស់ជន
ជាតិអឺរ៉ុប គឺមានចង្វែកមាត់បែរទៅលើ ដូច្នេះមើលទៅគឺមានស្នាមញញឹមជាប់នៅនឹងប្រអប់មាត់
ជានិច្ច។

នៅពេលត្រូវបានសួរ អំពីចំណុចខ្សោយរបស់វិធីកែសម្ផស្សនេះ គ្រូពេទ្យ Taek Geun Kwon
របស់មន្ទីរកែសម្ផស្ស AONW ឱ្យដឹងថា ៖ “វិធីសាស្ដ្រនេះត្រូវបានចាត់ទុកដូចជាការបង្វែរចង្វែក
មាត់ឡើងទៅលើវិញ ដើម្បីបង្កើតប្រអប់មាត់រាងដងធ្នូ និងមានស្នាមញញឹមជាប់ជានិច្ចសូម្បីតែ
មិនបានញញឹម។ ថ្វីបើត្រូវបានអភិវឌ្ឍតាំងតែពីឆ្នាំ ២០១២ ប៉ុន្ដែវិធីកែសម្ផស្សនេះ មិនទាន់ត្រូវ
បានគេធ្វើឱ្យប្រាកដនិយមនៅឡើយ”។ ទន្ទឹមនឹងនេះ ក៏មានការរិះគន់ថា ស្នាមញញឹមសិប្ប
និមិត្តនេះ មិនខុសអ្វីទៅនឹងមនុស្សចម្លែក Joker ដែលមានភាពក្លែងក្លាយ និងគួរឱ្យខ្លាច។

កូរ៉េខាងត្បូង ជាប្រទេសដែលមានអ្នកប្រើប្រាស់សេវាកម្មកែសម្ផស្ស ក្នុងលំដាប់ខ្ពស់បំផុតរបស់
ពិភពលោក។ ដូច្នេះ គេមិនមានការភ្ញាក់ផ្អើលនោះទេ នៅពេលវិធីកែសម្ផស្សនានា ត្រូវបានបើក
ដំណើរការនៅទីនេះ។ ចំណែកការវះកាត់ប្រអប់មាត់ឱ្យមានរាងញញឹម ក៏មានស្ដ្រីជាច្រើន ប្រថុយ ដើម្បីទទួលបានភាពស្រស់ស្អាតតាមចិត្តចង់បានរបស់ខ្លួន៕

ដោយ ៖ តារា
ប្រភព ៖ Dailymail/K14