នៅក្នុងចំណោមអាហារទាំងឡាយ ផ្លែឈើគឺជាអាហារដែលមិនអាចខ្វះបាន បន្ទាប់ពី សាច់
បន្លែ និង ទឹក។ ផ្លែឈើមិនត្រឹមតែផ្តល់នូវឱជារសឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព។ ហេតុផលមួយចំនួនដែលអាចអោយលោក
អ្នកពិចារណា និងទទួលទានផ្លែឈើ ៖
-ផ្លែឈើគឺគ្មានជាតិកូលេស្ទេរ៉ូល(Cholesterol) ១០០% ៖ ការទទួលទានអាហារដែល
មាន ជាតិកូលេស្ទេរ៉ូល(ជាតិខ្លាញ់)ខ្ពស់ គឺអាចអោយលោកអ្នកធាត់ និងឡើងទម្ងន់ហួសកំរឹត
និងមានជំងឺផ្សេងៗ ទៀតផង។ ជំរឹសដែលល្អបំផុតសំរាប់អ្នក ដើម្បីជំនួសកុំអោយការ
បរិភោគរបស់អស់ទាំងនោះច្រើនពេក គឺមានបន្លែ និង ផ្លែឈើនេះឯង។
-ជួយថែរក្សាស្បែកអោយស្រស់ថ្លា៖ មនុស្សម្នាក់ៗសុទ្ធតែត្រូវការភាពស្រស់ស្អាតនៃ
ស្បែកផ្លែឈើមានផ្ទុកទៅដោយសារៈចិញ្ចឹម និងវីតាមិនជាច្រើនដែលមានប្រយោជន៍ដល់
ស្បែករបស់អ្នក។
-ជួយការពារជំងឺផ្សេងៗ ៖ នៅក្នុងផ្លែឈើ វាមិនត្រឹមតែមានផ្ទុកទៅដោយវីតាមិនដែល
មានសារៈសំខាន់ៗ ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុ ហ្វាយប័រ
(Fiber)ដែលអាចជួយរេរាំង នូវការឡើងទំងន់ ការកើនឡើងនៃសំពាធឈាម និងកត្កាដែល
ជំរុញអោយកើតជំងឺបេះដូង។
-ជំនួយដល់ការចងចាំ៖ អ្នកដឹងទេ! ផ្លែឈើគឺជាឱសថដែលផ្តល់ផលយ៉ាងវិជ្ជមាន ជួយដល់
ការចងចាំ របស់អ្នក។ វាអាចជួយអោយអ្នកអាចហៅពត៌មានពីខួរក្បាលរបស់អ្នកយ៉ាងរហ័ស
និងងាយស្រួលទៀតផង។
-ជួយអ្នកអោយមានអារម្មណ៍ស្រស់ថ្លា ៖ ប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ អស់កំលាំង ដោយសារតែសំពាធការងារច្រើន សូមចំណាយពេលពី១០ ទៅ១៥នាទីដើម្បីសំរាក ហើយ
ទទួលទាន ផ្លែឈើស្រស់ៗមួយចំនួន។ វាពិតជាអាចជួយកាត់បន្ថយភាពតប់ប្រមល់របស់អ្នក
ជាក់ជាមិនខាន។
-ផ្ទុកទៅដោយជាតិទឹក ៖ គឺប្រហាក់ប្រហែលទៅនឹងមនុស្សយើងដែរ នៅក្នុងផ្លែឈើគឺ
មានជាតិទឹកប្រហែល ៨០5 នៃខ្លួនរបស់វា ដែលច្រើនជាងសាច់សត្វដែលមានតែ១៥5
ប៉ុណ្ណោះ។ ជាតិទឹកដែលមាននៅក្នុងផ្លែឈើ គឺពិតជាល្អបរិសុទ្ធសំរាប់សុខភាពរបស់អ្នក។
-មិនចាំបាច់សំលាប់ និងចំអិន៖ មិនដូចជាអាហារដទៃដែលត្រូវការសំលាប់ដើម្បីយក
សាច់ មកទទួលទាននោះឡើយ យើងគ្រាន់តែបេះវាពីដើម លាងទឹកអោយស្អាត និងយក
មកទទួលទាននោះគឺជាការស្រេច។
-អាហារធម្មជាតិ ៖ ជាលក្ខណៈធម្មជាតិ ផ្លែឈើត្រូវបានបង្កើតឡើង សំរាប់អោយមនុស្ស
និងសត្វបរិភោគ ហើយការបរិភោគនេះ នឹងជួយក្នុងការពង្រាយនូវគ្រាប់ពូជធុញ្ញជាតិទាំង
នោះ អោយបានដុះលូតលាស់នៅ គ្រប់ទីកន្លែង ៕
(ដកស្រង់ពី Dr.Love)
យ៉ាវីន