ប្រហែលជាអ្នកទាំងអស់គ្នានៅចាំហើយថា កាលពីដើមខែតុលា ឆ្នាំនេះ Apple បាន
មានរឿងស្មុគស្មាញមួយជាមួយ ឯកតាផ្លូវដែកប្រទេសស្វីស (SBB) ជុំវិញការរចនា
ម៉ូដ Logo Application នៅលើ iOS 6។

បើទោះបីជាក្រុមហ៊ុនទាំងពីរ បានរួមគ្នាចុះហត្ថលេខាលើសេចក្តីព្រមព្រៀងដើម្បីអនុញ្ញាតឲ្យ
Apple បានប្រើប្រាស់គំរូនាឡិកានៅលើប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន ប៉ុន្តែមកដល់ពេលនេះ
យើងនៅមិនទាន់បានដឹងថាកិច្ចព្រមព្រៀងនោះ Apple ត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះទេ?

នាឡិកានៅលើ iOS 6 (ឆ្វេង) និងនាឡិកានៅស្ថានីយរថភ្លើងរបស់ SBB (ស្តាំ)

បើតាមសារព័ត៌មានមួយនៅប្រទេសស្វីសបានឲ្យដឹងថា Apple បានយល់ព្រមបង់ប្រាក់ចំនួន
21 លាន USD ដើម្បីទទួលបានការរចនាម៉ូដ Logo Application នាឡិកានៅលើ iOS 6។ បើសិន
ព័ត៌មាននេះជាព័ត៌មានពិត យើងសង្កេតឃើញថា ការសំរេចចិត្តរបស់ Apple ដើម្បីរក្សារូប Logo
នាឡិកានេះ យ៉ាងណា! សំរាប់ទឹកប្រាក់ចំនួន 21 លាន USD គឺមិនមែនជាចំនួនច្រើនឡើយ បើ
ប្រៀបជាមួយ ទំហំទ្រព្យសម្បត្តិច្រើនជាង 600 ពាន់លាន USD របស់ក្រុមហ៊ុន៕

ដោយ៖ សិលា
ប្រភព៖ tte