CamNews

ISIS ប្រើ​លិខិត​ឆ្លង​ដែន​​ក្លែង​ក្លាយ និង​បន្លំ​ជាមួយ​ជន​ភៀស​ខ្លួន ដើម្បី​ចូល​ទៅ​កាន់​អឺរ៉ុប និង​...

(អង់គ្លេស)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់អង់គ្លេស បានព្រមានដល់អឺរ៉ុបថា ក្រុមឧទ្ទាម IS បានប្រើប្រាស់​​លិខិតឆ្លងដែនស៊ីរី និង​អ៊ីរ៉ាក់ក្លែងក្លាយ ដើម្បីរត់ពន្ធក្រុមជីហាដ ចូលទៅកាន់ទឹកដីអឺរ៉ុប ចំពេលដែលវិបត្តិ​ជន​ភៀសខ្លួន កំពុងតែផ្ទុះឡើង។ នេះបើយោងតាម ការចេញផ្សាយរបស់​ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ​ទី២៨ ខែមករា។

ក្រុមជ្រុលនិយមមួយនេះ បានហូរចូលទៅកាន់ទឹកដីអឺរ៉ុប តាមរយៈជនភៀសខ្លួន ដោយនៅក្នុងនោះពួកគេ បាន​ប្រើ​ប្រាស់អត្តសញ្ញាណថ្មី ដែលគេចពីការត្រួតពិនិត្យនៅតាមព្រំដែន ហើយគោលដៅរបស់ពួកគេ គឺធ្វើភេរវកម្មនៅតំបន់​អឺរ៉ុប ទៅតាមផែនការឬការបញ្ជាពី ទីបញ្ជាការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះជាការបញ្ជាក់របស់ក្រុមស៊ើប​ការណ៍សម្ងាត់ របស់អង់គ្លេស។

មន្ត្រីជាន់ខ្ពស់របស់ក្រុមស៊ើប​ការណ៍ សម្ងាត់របស់អង់គ្លេស បានបង្ហើបឲ្យដឹងថា ក្រុមជីហាដទាំងនោះ បានទៅជួប​ក្រុម IS នៅតំបន់ Raqqa ដើម្បីទទួលការបណ្ដុះបណ្ដាលជំនាញ បន្ទាប់មកពួកគេក៏ទទួលបាន លិខិតឆ្លងដែន​ក្លែងក្លាយ រួចចាប់ផ្ដើមបេសកកម្ម ដោយបន្លំខ្លួននៅក្នុងក្រុមជនភៀសខ្លួន ដើម្បីចូលទៅកាន់ទឹកដីអឺរ៉ុប និង​អង់គ្លេស៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី