CamNews

មន្ដ្រីជំនិត លោកអាំង មាលតី ចូលរួមពិធីជប់លាង ជាមួយ ឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់ ក្រោយដោះលែងពីពន្ធនាគារ

ភ្នំពេញ  ៖ យោងតាមប្រភពព័ត៌មាន ពី ការលួចបង្ហើប របស់មត្ថកិច្ចរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពី ឪពុក ម្ដាយ របស់ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ មាន ពិធីជប់លាង មួយនៅផ្ទះ បុគ្គលទាំងពីរនាក់នេះ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ស្រាប់តែមាន មន្ដ្រីជំនាញ ម្នាក់របស់លោកអាំង មាលតី ប្រធាន សាលាដំបូងរាជធានីភ្នំពេញ បានទៅចូលរួម។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ការទៅចូលរួមពីសំណាក់មន្ដ្រីជំនិតរបស់ លោកអាំង មាលតី ក្នុងពិធីជប់ លាង ក្រោយចេញពីពន្ធនាគារ របស់លោកថោង ចំរើន និងអ្នកស្រីកែវ សារី ត្រូវបានបង្ហាញរូបថតមួយសន្លឹក នៅក្នុង ទូរស័ព្ទដៃ របស់បុគ្គល កែវ សារី នេះតែម្ដង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មន្ដ្រីជំនិតរបស់លោកអាំង មាលតី ដែលបានអញ្ជើញ ចូលរួម ក្នុងពិធីជប់លាង នៅផ្ទះឪពុកម្ដាយឧកញ៉ាថោង សារ៉ាត់នោះ គឺឧត្ដមសេនីយ៍ ពេជ្រ ព្រហ្មមុនី ដែលត្រូវ បានលោក អាំង មាលតី ស្នើសុំទៅ នាយឧត្ដមសេនីយ៍មាស សុភា សុំចូលរួមសហការលើផ្នែកសន្ដិសុខនិងសណ្ដាប់ធ្នាប់ ។

យោងតាមលិខិតរបស់លោកអាំង មាលតី កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាប្រធានសាលាដំបូង រាជធានីភ្នំពេញ បានដាក់ជូននាយឧត្ដមសេនីយ៍មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការ កងទ័ពជើងគោក ដើម្បីស្នើសុំលោកឧត្ដមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី អត្ដលេខ០៤៨៥៤០ មុខងារ ជានាយសេនាធិការរង នៃកងទ័ពជើងគោក ដើម្បីសហការការងារនៅសាលាដំបូងរាជធានីភ្នំពេញ លើផ្នែកសន្ដិសុខនិងសណ្ដាប់ធ្នាប់។

តាមការលួចបង្ហើបរបស់មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ មួយរូបបានឱ្យដឹងថា ឧត្ដមសេនីយ៍ពេជ្រ ព្រហ្មមុន្នី គឺជាគ្រូ មន្ដអាគមរបស់លោកអាំង មាលតីទៀតផង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល