(អូទ្រីស)៖ ប៉ូលិស និងលោកព្រះរាជអាជ្ញា នៅប្រទេសអូទ្រីសនិយាយថា ពួកគេពិតជាអស់សង្ឃឹមណាស់ សម្រាប់ការអនុវត្តច្បាប់ ទៅលើស្ត្រីម្នាក់ ដែលតែងតែបំផ្លាញ ទ្រព្យសម្បត្តិឯកជន របស់អ្នកដទៃ ហើយតែងត្រូវបានចៅក្រមសម្រេច ឲ្យមានសេរីភាពរហូត ទោះបីដឹងថា នាងមានកំហុសក៏ដោយ។

ស្ត្រីបង្កហេតុអាយុ៣៥ឆ្នាំ រស់នៅតំបន់ Styria តែងតែធ្វើឲ្យ រថយន្តអ្នកដទៃ ខូចខាតអស់ជាច្រើនគ្រឿង ក្នុងរយៈពេលជាង ៦ឆ្នាំមកនេះ ដូចជាធ្វើឲ្យមានស្នាមឆ្កូតជាដើម ដែលគិតទៅច្រើនជាង ១០០០ គ្រឿងឯណោះ ហើយម្ចាស់រថយន្តទាំងនោះ ក៏បានដាក់ពាក្យប្តឹងដែរ តែតុលាការមិនដែលដាក់ទោសសោះ ទោះបីជាគ្រូពេទ្យពិនិត្យដឹងថា
ស្ត្រីនោះគ្មានបញ្ហាផ្លូវចិត្តក្តី។

ស្ត្រីបង្កហេតុ ត្រូវលោកចៅក្រមសម្រេច ឲ្យនៅក្រៅឃុំ គ្រប់ពេលមានការប្តឹងផ្តល់ រហូតនាងអាចបង្កគ្រោះថ្នាក់ និងធ្វើឲ្យរថយន្តអ្នកដទៃ មានបញ្ហាជានិច្ច ទោះបីប៉ូលិស ចាប់ឃាត់ខ្លួនជាច្រើនសារ ហើយត្រូវព្រះរាជអាជ្ញាចោទប្រកាន់ ផ្អែកលើភស្តុតាង ពិតក៏ដោយ ក៏មិនដែលមានទោសធ្ងន់ធ្ងរ ដែលពួកគេគិតថា នាងគួរណាស់ត្រូវជាប់គុក ពីបទប្រព្រឹត្តទង្វើដដែលៗ ប៉ុន្តែលោកចៅក្រម តែងអនុញ្ញាតឲ្យស្ត្រីនេះមានសេរីភាព ដើរហើរនិងបើកបរដូចធម្មតា ដូចគ្មានអ្វីកើតឡើង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី