គ្រឿងផ្សំ:

-សាច់មាន់ (តាមការចូលចិត្តអ្នកអាចដាក់ត្រីប្រា, ត្រីឆ្លាំង ឬ ត្រីពោរ ឬសាច់ទា..)កន្លះគីឡូក្រាម កាត់ជាដុំៗ

-រំដេង ៤-៥ដុំ យកទៅដំ ឬយកទៅអាំងអោយឈ្ងុយ

-ខ្ទឹមស ៣-៤ កំពឹស យកទៅដំ ឬយកទៅអាំងអោយឈ្ងុយ

-គល់ស្លឹកគ្រៃ ២ គល់ យកទៅដំ ឬយកទៅអាំងអោយឈ្ងុយ

-ម្ទេសចិញ្រ្ចាំបន្តិច (ដាក់យកពណ៌)

-ខ្ទឹមក្រហម ២ ដុំ (ពុះជាពីរ ឬ បួន តាមទំហំខ្ទឹម)

-ម្ទេសផ្លោក ១ ផ្លែ ជាជាចំណិតល្មមៗ

-ម្ទេស ២ ផ្លែ (តាមការចូលចិត្ត)

-ត្រប់ស្រួយ ៥ ផ្លែ (ចិតជាចំណិតល្មមៗ ហើយដាក់ក្នុងទឹករួចដាក់អំបិលបន្តិច)

-ម្រះព្រៅ

-អំពិល

-ប្រហុកចិញ្រ្ជាំ ឬកាពិ (តាមការចូលចិត្ត) ខ្ចប់ដុត ១ ស្លាបព្រាបាយ

-ទឹកត្រី ១ ស្លាបព្រាកាហ្វេ

-ស្ករសកន្លះស្លាបព្រាកាហ្វេ

-អំបិលបន្តិច

របៀបធ្វើ:

-ដាក់ឆ្នាំងដាំទឹកអោយពុះ ដាក់គល់ស្លឹកគ្រៃ រំដេង និងប្រហុក មួយសន្ទុះ ដាក់សាច់មាន់ចូល ហើយពេលទឹកពុះ ដាក់អំបិល ស្ករស អំពិល និងត្រប់ស្រួយ បន្ទាប់មកភ្លក់អោយល្មម។ ដាក់ម្ទេសប្លោកចូល ខ្ទឹមស និងខ្ទឹមក្រហម ទុកឱ្យពុះ ហើយបង់ស្លឹកម្រះព្រៅចូលជាការស្រេច(ម្រះព្រៅបង់ហើយលើកភ្លាម) ៕

ដោយ៖ សារ៉ាត

ប្រភព៖ comeze