បើតាមប្រភពសារពត៌មានបានអោយដឹងថា Paris Hilton បាននិយាយថា នាងសប្បាយ
ចិត្តក្នុងការរស់នៅតែម្នាក់ឯង ស្របពេលដែលថ្មីៗនេះ នាងកំពុងតែមមាញឹកជាមួយនឹង
ជីវិតសិល្បៈ។

តារាស្រីវ័យ ៣១ ឆ្នាំរូបនេះត្រូវបានអោយដឹងថា នាពេលថ្មីៗនេះនាងបានមានទំនាក់ទំនងជាមួយ
និង DJ ជនជាតិ ហូឡង់ម្នាក់ដែលមានឈ្មោះថា Afrojack ដែលគេគឺជាបុរសទីមួយចាប់តាំងពី
នាងបានចែកផ្លូវជាមួយនឹងមិត្តប្រុសចាស់ដែលមានឈ្មោះថា Cy Waits ដែលក្រោយមកត្រូវនាង
បានអះអាងថា នាងចង់ក្លាយជាស្រ្តីឯករាជ្យ ពោល គឺនាងចង់នៅតែម្នាក់ឯងនាពេលបច្ចុប្បន្ន ។

នាងបាននិយាយ និងបានបញ្ជាក់យ៉ាងច្បាស់ថា ៖ ស្រ្តីគ្រប់រូបមានក្តីសុបិន្តក្នុងការរៀបការ និង
បង្កើតគ្រួសារមួយដោយមានសុភមង្គល ក៏ប៉ុន្តែ ឥឡូវខ្ញុំមានការមមាញឹកយ៉ាងខ្លាំងជាមួយនឺង
ការងារ ក៏ដូចជាការសម្តែង ដូច្នេះនាងខ្ញុំគ្មានពេលគិតគូរទៅលើរឿងនេះ នោះទេ ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើក្តីសុបិនរបស់ខ្ញុំ ដែលមានគោលបំណងដូចស្រ្តីផ្សេងទៀតនោះ
បានមកដល់វាពិតជាអស្ចារ្យ ក៏ប៉ុន្តែ ឥឡូវ ខ្ញុំចង់ធ្វើជាស្រីឯករាជ្យ ជាពិសេសចង់រស់នៅតែម្នាក់
ឯងនាពេលបច្ចុប្បន្ននេះ, នាងបានបន្ថែម។

ដោយ ៖ មង្គល
ប្រភព ៖ chinadaily