ព័ត៌មានកីឡា៖ សន្និសិតការសែតមួយ ដែលពោពេញទៅដោយអ្នកគាំទ្រមិនតិចជាង ១០០០ នាក់ចូលរួម បានត្រូវស្ដែងឡើងក្រោមវត្ដមានកីឡាករប្រដាល់ជើងខ្លាំង ល្បីលើពិភពលោកទាំងពីររូប ដោយបានបង្ហាញពីមហិច្ឆិតាររៀងៗខ្លួន មុនថ្ងៃនៃការប្រកួតមកដល់។

ស្ថិតក្នុងឱកាសដ៏អូអរពោពេញទៅដោយកម្លាំងទឹកចិត្ដគាំទ្រ លោក ប៉ាក់គីអៅ បានមានប្រសាសខ្លាំងប្រាប់ទៅអ្នកការសែត ដោយគំរាម Floyd ថារូបគាត់នឹងក្លាយជាជនទី ១ ហើយដែលបំបែកកំណត់ត្រាមិនដែលចាញ់របស់ Floyd លើសង្វៀនប្រកួតក្នុង សណ្ឋាគា MGM Grand ថ្ងៃទី ២ ខែក្រោយនេះ ។

Floyd Mayweather ជាកីឡាករដែលមិនធ្លាប់ស្គាល់ពីពាក្យថាចាញ់ម្ដងទាល់តែសោះ អស់រយៈពេលប្រកួត ៤៧ លើកកន្លងមកហើយ ។ ប៉ុន្ដែបើទោះជាយ៉ាងណាក៏ដោយ ប៉ាក់គីអៅ បានទទួចថា គាត់និងផ្ដល់ឲ្យនូវភាពបរាជ័យទៅដល់ Floyd ដោយនឹងប្រើក្បាច់ប្រយុទ្ធ យ៉ាងរហ័សបំផុត ដែលគេមិនធ្លាប់ជួបប្រទះនោះទេ កាលពីប្រកួតទាំង ៤៧ ដងកន្លងមក ។

ទន្ទឹមនឹងការអះអាងនេះផងដែរ ប៉ាក់គីអៅ ក៏មានការលាន់មាត់ថា Floyd Mayweather គឺជាដៃគូរប្រកួត ដ៏លំបាក និង សំខាន់បំផុតសម្រាប់គាត់ ប៉ុន្ដែគាត់មិនជឿថា Floyd Mayweather គឺជាមនុស្សដែលគ្រោះថ្នាក់សម្រាប់គាត់ដែរ។ តែទោះជាយ៉ាងណា គាត់នៅតែមានទំនុកចិត្ដ ១០០ % នឹងផ្ដួល ខ្លាចាស់មួយនេះ។

ប៉ាក់គីអៅបានបន្ដទៀតថា គាត់តែងតែព្យាយាមសិក្សាពីក្បាច់ដែល Floyd ប្រើរាល់ការប្រកួតរបស់គេ ប៉ុន្ដែពួកយើងមិនដែលបានជួបគ្នានោះទេ ។ ពួកយើងមានឱកាសជួបមុខគ្នាច្រើនដងណាស់ដែរ តែមិនអាចកើតឡើង រហូតមកទល់ពេលនេះ គឺជាឱកាសល្អបំផុត ប្រសិនបើគាត់ពិតជា ចង់ប្រកួតមែននោះ ។ តែប្រសិនបើគាត់មិនចង់ប្រកួតហើយ គេចវេសរត់ពេញសង្វៀន គឺជារឿងមួយផ្សេងទៀត។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ itv