CamNews

Update: ក្រុមចោរប្រដាប់អាវុធចូលប្លន់ផ្ទះផ្ទេរប្រាក់ Wing បាញ់ស្ត្រីម្ចាស់ផ្ទះស្លាប់ម្នាក់ យកលុយអស់

(ពោធិ៍សាត់)៖ ក្រុមចោរប្រដាប់អាវុធមួយក្រុម មានគ្នា៣នាក់ ពាក់ម៉ាក់បិតមុខជិតបានចូលប្លន់ផ្ទះផ្ទេរប្រាក់ Wing មួយកន្លែង នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតំបន់ជនបទក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញនោះ ក្រុមចោរបានបាញ់សម្លាប់ស្ត្រីម្ចាស់ផ្ទះនៅនឹងកន្លែង មុនពេលពួកវា ប្រមូលយកលុយ និងគ្រឿងអលង្ការ មួយចំនួនធំរួចហើយនាំគ្នាគេចខ្លួនដោយសុវត្ថិភាព។

ករណីប្លន់ប្រដាប់អាវុធខាងលើនេះ ក្រៅពីស្លាប់ស្រ្តីម្ចាស់ផ្ទះម្នាក់ ក៏បានបណ្តាលឲ្យបងថ្លៃ របស់ខ្លួនរងតបួសត្រង់ដៃផងដែរក្រោយក្រុមចោរបាញ់ ពេលរត់មកជួយ ហើយការស្លាប់របស់ស្រ្តីរងគ្រោះ បានបន្សល់ទុកកូនតូចៗ ៣នាក់ ឲ្យនៅកំព្រាម្តាយ គួរឲ្យអាសូរយ៉ាងពន់ពេក។

លោកវរសេនីយ៏ត្រី វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ  បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥នេះថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចរបស់លោក មិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ ដោយស្ថិតក្រោមការស្រាវជ្រាវតាមជំនាញ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។

អធិការនគរបាលរូបនេះ បានបញ្ជាក់ថា  ជនរងគ្រោះដែលត្រូវក្រុមចោរប្រដាប់អាវុធបាញ់ស្លាប់នោះឈ្មោះខាន់ ចន្ទីម អាយុ៣១ឆ្នាំ​ មានមុខរបរជាអ្នកវេរលុយតាមសេវា Wing នៅផ្សារថ្លុកដង្កោនោះ ហើយទីតាំងកើតហេតុ គឺស្ថិតនៅតាមដងផ្លូវ ដែលមានផ្ទះប្រជាពលរដ្ឋ នៅក្បែរៗនោះផងដែរ។

តាមការស៊ើបអង្កេតតនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅល្ងាចនោះស្ត្រីរងគ្រោះទើបតែត្រឡប់​មកពីហូបការគេនៅក្បែរនោះដែរ ដែលមានចម្ងាយប្រមាណ៣០០មពីផ្ទះ។ ពេលមកដល់ផ្ទះ​ប្ដីបានចុះមកបើកទ្វារ របងក្រោយឲ្យប្រពន្ធចូល ពេលនោះស្រាប់តែក្រុមចោរភ្ជង់កាំភ្លើង ចូលតាមទ្វារក្រោយ ចាប់ចងប្ដីជាប់នឹងរបង ហើយម្នាក់ពាក់មួក និងម៉ាស់ភ្ជង់ប្រពន្ធចូលក្នុងផ្ទះ ឲ្យដោះគ្រឿងអលង្ការ និងប្រមូលលុយក្នុងទូរយកមកឲ្យ។

ពេលប្រមូលបានហើយទំនងជាស្ត្រីម្ចាស់ផ្ទះស្គាល់មុខ ទើបជនខ្មាន់កំភ្លើងនោះបាញ់មួយគ្រាប់ចំលើដោះខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រួចហើយនាំគ្នាគេចខ្លួនបាត់អស់តែម្ដង។

ចំណែកបងប្រុសរបស់ប្ដីស្រ្តីរងគ្រោះឈ្មោះជ័យ សុខា អាយុ៣៧ឆ្នាំ​ ដែលនៅក្បែរនោះរត់មកជួយក៏ត្រូវក្រុមចោរបាញ់ដាច់ចង្អុលដៃឆ្វេងផងដែរ។

ក្រុមចោរមានគ្នា០៣នាក់ប្រដាប់ដោយអាវុធខ្លីមួយដើម អាវុធវែងមួយដើម អាចមានគម្រោងការ​មុនដោយឃើញស្ត្រីម្ចាស់ផ្ទះ បើករបរវេផ្ទេរប្រាក់ Wing នៅជនបទហើយនៅល្ងាចនោះទំនង ជាបានតាមដានឃើញស្ត្រីរងគ្រោះ ពាក់គ្រឿងអលង្ការធំៗ ទៅហូបការគេទើបពួកគេរៀបចំគម្រោងត្រៀម ចាំមុនបែបនេះដោយបាញ់ចំនួន០៤គ្រាប់។

​បន្ទាប់ពីករណីប្លន់ម្ចាស់ផ្ទះវេរលុយវីងនៅផ្សារថ្លុកដង្កោ ស្រុកភ្នំក្រវាញនេះភ្លាម លោកឧត្តមសេនីយ៏ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចាត់វិធានការណ៍ ឲ្យកម្លាំងនគរបាលក្រុងពោធិ៍សាត់ និងស្រុកទាំង០៥ពង្រាយកម្លាំងតាមស្ទាក់ ចាប់ក្រុមចោរគ្រប់ទីកន្លែង។

ប្រភពព័ត៌មានដែលទទួលបានព្រឹកនេះបានឲ្យដឹងថា ករណីប្លន់ខាងលើនេះក្រុមចោរយកអស់ខ្សែ.កមាសមួយតម្លឹង  ខ្សែដៃមាសមួយតម្លឹង  ចិញ្ជៀនប្លាទីនដាំត្បូងមួយវង់ ខ្សែរ.កប្លាទីនបន្តោងត្បូង​មួយខ្សែ លុយដុល្លាចំនួន៥០០០ដុល្លា និងលុយខ្មែរចំនួន៨០លានរៀល។

បើតាមអធិការនគរបាលស្រុកភ្នំក្រវាញ រហូតមកដល់ពេលនេះ នាឆ្នាំ២០១៥ សម្រាប់ស្រុកភ្នំក្រវាញ មានករណីប្លន់ប្រដាប់អាវុធចំនួន២លើកកើតឡើង ដោយលើកទី១ កើតឡើងនៅខែមីនា ស្ថិតនៅផ្សារភ្នំក្រវាញ និងលើកទី២ ស្ថិតនៅឃុំផ្ទះរូងនេះតែម្តង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល