(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមតំណាងយុវជនហ្វេសប៊ុករបស់គណបក្សសង្គ្រោះជាតិ បានចេញញតិ្តគាំទ្រ កញ្ញា ធី សុវណ្ណថា ក្នុងការដឹកនាំ និងគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ តាមការស្នើសុំរបស់កញ្ញា នេះបើយោងតាមលិខិតដែលអង្គភាព Fresh News ទទួលបានពី កញ្ញា ធី សុវណ្ណថា នៅរសៀលថ្ងៃនេះ។

នៅក្នុងលិខិតនោះបានបញ្ជាក់ថា៖ ដោយបានឃើញពីឆន្ទៈមោះមុតរបស់ កញ្ញា ធី សុវណ្ណថា តាមរយៈការបង្ហោះសារក្នុង គណនីហ្វេសប៊ុក ដែលបានសង្កត់ធ្ងន់ថា កញ្ញានឹងគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ដើម្បីលើកស្ទួយកិត្តិយសគណបក្សសង្គ្រោះជាតិឡើងវិញ ក្នុងរយៈពេល៦ខែ។ ក្នុងនាមយុវជនហ្វេសប៊ុក និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សូមគាំទ្រកញ្ញា ធី សុវណ្ណថា ឲ្យគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ ដោយហេតុថា កញ្ញា ធី សុវណ្ណថា ជាយុវជនតែម្នាក់គត់ដែលស័ក្តិសម និងមានគុណសម្បតិ្តគ្រប់គ្រាន់ធ្វើជានាយិកាទូរទស្សន៍ព្រះអាទិត្យ។

ក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ បានបន្តនៅលើញត្តិទៀតថា៖ ម្យ៉ាងទៀតស្របពេលនេះកញ្ញា ធី សុវណ្ណថា មិនទាន់មានតួនាទីអ្វីសោះក្នុងជួរ គណបក្សទាំងដែលកញ្ញា បានតស៊ូហែលឆ្លងឧបសគ្គជាច្រើនដូចជា ដឹកនាំបាតុកម្មប្រឆាំង សម្តេច ហ៊ុន សែន ក្រោយការបោះឆ្នោតកាល ពីឆ្នាំ២០១៣ និងដឹកនាំចលនាយុវជនទៅតំបន់អារ៉ែងជាដើម៕

ខាងក្រោមនេះជាញត្តិរបស់យុវជនហ្វេសប៊ុក គាំទ្រកញ្ញា ធី សុវណ្ណថា គ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី